រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កំពង់​ស្ពឺ​ | សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា​ | ក្រសួង​អប់​រំ យុវជន និងកីឡា ជូន​ដំណឹង​ស្តី​ពី​ការ​ជ្រើស​រើស​យុវជន ២៨​រូប និង​អ្នក​ដឹក​នាំ ០១រូប ជា​បេក្ខជន​ទៅ​ចូល​រួម​កម្ម​វិធី​នាវា​យុវជន​អា​ស៊ីអា​គ្នេយ៍​ និង​ជប៉ុន​លើក​ទី​ ៤២ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ២០១៥ ខាង​មុខ​នេះ | អភិ​បាល​ខេត្ត​កំពត ចេញ​សេច​ក្តី​ណែនាំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​រៀបចំ​សោភ័ណ​ភាព និង​អនាម័យ ដើម្បី​ត្រៀម​ប្រារព្ធ​ទិវា​បុណ្យ​សមុទ្រ |

កំលាំងចម្រុះ ចុះបង្ក្រាប​ការចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់ ត្រូវបាន​ដកថយ​

feature, សន្តិសុខ សង្គម — By on November 26, 2012 3:59 pm

​ខេត្តកណ្តាល​៖ កំលាំងចម្រុះ​ចុះបង្ក្រាប​ការចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​ស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១២​។​    ​កំលាំងចម្រុះ​ក្នុងនោះ​រួមមាន​អភិបាលស្រុក​ស្អាង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល នាយ​សង្កាត់ ស្រុក​ស្អាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ស្អាង និង​កំលាំង​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​លន់ ជាច្រើន​ទៀត​។ ការចុះ​បង្ក្រាប​នេះ​ត្រូវបាន​ដកថយ ដោយសារតែ​សមត្ថកិច្ច​យល់ឃើញថា កុំ​ឲ្យ​មាន​អំពើ ហិង្សា និង​មានការ​អង្វរ​ពី​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ផង​នោះ​។
​    ​លោក ញ៉ែម ចន្ថា អភិបាលរង​ស្រុក​ស្អាង បាន​មាន​ប្រសា​ស​ន៏​ថា ការដកថយ​នេះ​មិនមែន​ជាការ ចាញ់​នោះទេ គ្រាន់តែ​ជាការ​ដកថយ​ដើម្បី​បញ្ចៀស​នូវ​អំពើហិង្សា និង​ដោយសារ​មានការ​អង្វរ​ពី​ប្រជា​ពល រដ្ឋ​ផង​នោះ ហើយ​ការដកថយ​នេះ​ដើម្បី​ពិភាក្សា និង​សុំ​យោបល់​ថ្នាក់លើ​ដើម្បី​ចាត់ការ​រឿងនេះ​បន្តទៀត​៕ ព្រះ​ច័ន្ទ​


Comments

comments