លោក​ ប៉ែន​ សមទ្ធិ​ និពន្ធនា​យក​កាសែត​រស្មី​កម្ពុជា​ ទទួល​មរណ​ភាព​ | ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​សភា ​ចេញ​សេចក្ដី​ជូន​ដំណឹង ​ ស្ដី​ពីការ​ជ្រើស​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​សមា​ជិក ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ | រដ្ឋ​សភា​ ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ | សម្តេច​​តេជោ នឹង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​ឯក​ឧត្តម​ លី ក្វាន់​យូ អតីត​នាយក​រដ្ឋមន្រ្តី​ និង​ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហ​បុរី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា នៅ​ខាង​នេះ​ | រាជ​រដ្ឋា​ភិបាល​ ចេញ​សារាចរ​ស្តី​ពី​ការ​បើក​ប្រាក់​បៀវត្ស​សម្រាប់​ខែ​មេសា ឆ្នាំ​២០១៥ និង​ប្រាក់​ឧបត្ថម្ភក្នុង​ឳកាល​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ ឆ្នាំ​២០១៥នេះ​ |

ចាប់ខ្លួន​បុរស ៣​នាក់​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​បុរស ២​នាក់​របួស​ជា​តំណំ​

feature, សន្តិសុខ សង្គម — By on November 26, 2012 4:21 pm

ខេត្តកណ្តាល​៖ បុរស ៣​នាក់​បាន​ត្រូវ​ប៉ូលីស​ស្រុក​ស្អាង ចាប់ខ្លួនបាន​ប្រើ​អំពើហិង្សា​វាយតប់​ទៅលើ​ក្រុម បុរស​មួយក្រុម​ទៀត បណ្តាល​ឲ្យ​រងរបួស ២​នាក់​យ៉ាងតំណំ​កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅលើ​ផ្លូវ​លេខ ២១A  ស្ថិតនៅ​ក្នុងភូមិ​លេខ ៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​    ​លោក នៅ ប៊ុណ្ណា ផ្នែក​ព្រហ្មទណ្ឌ​ប៉ូលីស​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន នោះ ទី​១. ឈ្មោះ ជា រដ្ឋា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ឬ​ស្សី​ចក ឃុំ​ព្រែក​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ទី​២. ឈ្មោះ សន ស្រស់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ្ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឃុំ​កើត ហេតុ និង​ទី​៣. ឈ្មោះ ភា ភាព ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​សំរោង​វាល ឃុំ​ជី​ភុ​ច ស្រុក​មេសាង ខេត្ត ព្រៃវែង អ្នក​ទាំង​បីនាក់ ស្នាក់នៅ​ផ្ទះជួល​។ ចំនែក​ជនរងគ្រោះ​មាន​គ្នា ២​នាក់ ទី​១. ឈ្មោះ ជាង វុទ្ធី ភេទ ប្រុស អាយុ ២៨​ឆ្នាំ ទី​២. ឈ្មោះ ព្រំ ស៊ីថា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។
​    ​ក្រោយពី​ពី​ការឃាត់ខ្លួន​ជនសង្ស័យ ប៉ូលីស​បាន​យ​រកឃើញ​វត្ថុតាង​ដែល​ប្រើ​អំពើហិង្សា វាយតប់ គ្នា​នោះ មានដូចជា ប្រ​វ៉ា​ក់ អង្រែបុកគ្រឿង រណា និង​ដំបង​មួ​យស​ចំនូ​ន​ទៀត នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​កើតឡើង​ដោយសារតែ​ក្រុម​ជនសង្ស័យ ប្រើពាក្យ​សំដី​មិន​ពិ​រោះ​ស្តាប់​ទៅលើ​ជន​រង គ្រោះ នៅ​កំពង់​ទឹកមាត់​ទន្លេបាសាក់​ថា «​អាណា​កំពុង​មុជទឹក​ហ្នឹង​»  បន្ទាប់មក​ក៏មាន​ជំលោះ​តែម្តង​៕ព្រះច័ន្ទ

Comments

comments