រដ្ឋសភា​ នឹង​បន្ត​ប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៥ នៅ​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤ | វីដេអូស្តែង ! យុវជន​ម្នាក់​លោត​ពី​លើ​អគារ​សម្លាប់​ខ្លួន​ (មាន​វីដេអូ) | គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ទត់​មួយ​កើត​ឡើង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​(មាន​វីដេអូ) | នៅរសៀលថ្ងៃនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង​ និង​ឯកឧត្តម​ ​ហូរ វ៉ាន់ ​ជួបពិភាក្សា​ការងារ ស្តីពីការ​ប្រឆាំង​អំពើ​ពុករលួយ​ ​ | កម្ពុជា​​មាន​​គម្រោង​សាងសង់​​ផ្លូវ​​ល្បឿន​លឿន​ពី​ភ្នំពេញ​ ​ទៅ​ហូជីមិញ​ ​ធ្វើដំណើរ​ប្រើរយៈ​ពេល​ ​១​ឬ២​​ម៉ោង​​ |

នាយ​ខណ្ឌ​​រដ្ឋបាល​​ព្រៃឈើ​​ខេត្ត​ព្រះ​សីហនុ​​កំពុង​តែ​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​​ដឹក​ឈើ​​

feature, សន្តិសុខ សង្គម — By on November 26, 2012 6:35 pm


     ខេត្ត​ព្រះសីហនុ​៖ ប្រភព​ចំណូល​សេដ្ឋកិច្ច​មួយ​ដ៏​ធំ​នៅ​ប៉ែក​និរតី​ប្រទេស ហើយ​ជា​ឱកាសល្អ​សម្រាប់​អ្នក​ប្រក​បរបរ​ស្របច្បាប់​និង​ឈ្មួញ​ទុច្ចរិត មួយចំនួន​តួយ៉ាង​ឈ្មួញ​រកស៊ី​ដឹកឈើ​តែម្ដង​ជាក់ស្ដែង​នៅ​សង្កាត់រដ្ឋបាល ព្រៃឈើ​ស្រុក​ព្រៃនប់​ដឹកនាំ​ដោយ​លោក សឿន ជា​មេ​សង្កាត់​ព្រៃនប់

​កំពុងតែ​ដើរ​ដាក់​ខែ​យកលុយ​បង់​ឲ្យ​លោកនាយ​ខណ្ឌ ឈ្មោះ ឌី សុខុម ជា​រៀងរាល់ខែ អ៊ីចឹង​បានជា​ម៉ាស៊ីន​អារឈើ​នៅ​ស្រុក​ព្រៃនប់​មាន​ច្រើន​កន្លែង​ព្រោះតែ លោក សឿន យកចិត្ត​មេខ្លោង​លោក​ឌី សុខុម ដកចេញ​បានជា​លោក សឿន មិន​បង្ក្រាប​បទល្មើស​ខំ​តែ​ប្រមូល​លុយ​ឲ្យ​មេ និង​ដាក់​ហោប៉ៅ​ខ្លួនឯង​មិន​គិតដល់​ផលប្រយោជន៍​ប្រទេសជាតិ​។

     លោក​ឌី សុខុម និង​លោក​សឿន បើកភ្លើង​ខៀវ​ឲ្យ​ពួក​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ នៅ​ស្រុក​ព្រៃនប់​មិន​ថា រដូវវស្សា ឬ​រដូវប្រាំង​ឡើយ​។ អ្នកសារព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក​សឿន នាយ​សង្កាត់រដ្ឋបាល​ព្រៃនប់​តែ​ពុំ​អាចទាក់ទង​បាន បន្ទាប់មក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក​ពៅ ដែលជា​ថៅកែ​ឈើ​នៅ​ជើងគោ លោក​ពៅ បាន​ប្រាប់​អ្នកកាសែត​ថា គាត់​លក់​ឈើ​សព្វថ្ងៃនេះ​បានធ្វើ ច្បាប់​ហើយ​ទាំង​ម៉ាស៊ីន​អារឈើ ទាំង​ច្បា​ប់លក់​ឈើ ហើយ លោក ពៅ បាន​បន្តទៀតថា ច្បាប់​នេះ​គាត់​យកទៅ​ជូន​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឌី សុខុម ជា​អ្នកធ្វើ​ឲ្យ​។
​     បើតាម​ប្រភពព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ពៅ នេះ​ពូកែ​ខាង​យកឈ្មោះ អ្នកធំ​មក​ប្រើ​គំរាម​ដល់​អ្នកកាសែត និង​សមត្ថកិច្ច​ដទៃទៀត​។ ម្យ៉ាងទៀត​ឈ្មោះ​ពៅ បាន​បង់លុយ​ជូន លោក​ឌី សុខុម និង​លោក​សឿន ដែល​កំពុង​ធ្វើ​ព្យុះភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុងករណី​ម៉ាស៊ីន​អារឈើ​នៅ​ស្រុក​ព្រៃនប់​នេះ​មាន​រោង​ម៉ាស៊ីន​ជាច្រើន កន្លែង​ដែល​ពួកគាត់​ប្រមូល​លុយ​បង់​ឲ្យ​មន្ត្រី​ពុករលួយ​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​ប៉េអឹម ប៉ូលិស សេដ្ឋកិច្ច បរិស្ថាន សង្កាត់រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ព្រះសីហនុ ជាពិសេស​លោក​ទិ​ត្យ ពុ​ទ្ធី ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃនប់​។ លោក​ទិ​ត្យ ពុ​ទ្ធី អភិបាលស្រុក​នេះ​ជា​មេខ្លោង​នាំមុខ​ខាង​បំ​-​ផ្លាញទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល នៅក្នុង​ស្រុក​ព្រៃនប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មានកា​រិៈ​គន់​យ៉ាង ខ្លាំង​ថា មេស្រុក​ស៊ីលុយ​មិន​រើស​សោះ​ឲ្យ​តែ​ឆ្អែត អាង​មានអំណាច​។​
    ​បើ យោងតាម​ប្រភពពី​ម្ចាស់​លក់​ឈើ​មួយ កន្លែង​នៅ​ស្រុក​ព្រៃនប់​បាន​ប្រាប់ អ្នកកាសែត​យើង​ឲ្យ​ដឹងថា អ្នកធំ​ភាគច្រើន​ដែល​ធ្វើការ​នៅ​ស្រុក​ព្រៃនប់​សុទ្ធតែ​អ្នក​ពុករលួយ ទាំងអស់ ឲ្យ​អ្នកមាន​លុយ​រកស៊ី​ខុស​។​
​    សូម​លោក​ស្បោង សា​រ៉ា​ត អភិបាលខេត្ត​ព្រះសីហនុ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​បំផ្លិចបំផ្លាញ​ធនធាន​ព្រៃឈើ ធម្មជាតិ​ជា​ជម្រក​សត្វព្រៃ​សម្រាប់​ផលទុនជាតិ​នៅតែ​បន្ដស​កម្ម ភាពមិនប្រក្រតី​ដូច​សព្វថ្ងៃនេះ​៕ សេនាមាស

Comments

comments