ថត​បាន​មនុស្ស​បក្សី​ ដោយ​ចៃដន្យ​ (មាន​វិដេអូ​) | គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ កើត​ជា​អំពើ​ហឹង្សា ​មក​ពី​ការ​មិន​យោគ​យល់​គ្នា (មាន​វីដេអូ​) | ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​​​កាល​​បរិច្ឆេទ​​​នៃ​ការ​ប្រ​ឡង​​ចូល​​ក្រប​​ខណ្ឌ​បេក្ខជន​ពិការ​ | ព្រះ​មហា​ក្សត្រ​ ត្រាស់​បង្គាប់​តែង​តាំង​ឯក​ឧត្តម​ សាយ ​បូរី ​និង ​ឯកឧត្តម ឡៅ​ ម៉ុង​ហៃ​ ជា​ទី​ប្រឹក្សា​ផ្ទាល់​ ឯកឧត្តម​ កឹម​ សុខា ​ | សម្តេច​​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋម​ន្ត្រី លើក​សំណើរ ​៦​ចំណុ​ច ទៅ​កាន់​នា​យករដ្ឋ​មន្ត្រី ថៃ​​ ​ |

CNN៖ ​ជនជាតិ​ភាគតិចម៉ូស្លីម​​​រ៉ូ​ហ៊ីង​​​យ៉ា​រ​​​នៅ​មី​​យ៉ាន់​​ម៉ារ​​នៅតែ​​ត្រូវ​គេ​បំភ្លេច​ចោល​​

feature, អន្តរជាតិ — By on November 26, 2012 7:15 pm

​ស៊ី​តា​វ៉េ មី​យ៉ាន់​ម៉ារ (CNN) ៖ គឺ​ចាប់តាំងពី​ជាង​បី​ឆ្នាំមុន​មកម្ល៉េះ  ដែល​អ្នកយកព័ត៌មាន Dan Rivers  នៃ​បណ្តាញ​ព័ត៌មាន​ពិភពលោក CNN បានទទួល​ព័ត៌មាន​អំពី​ការអត់ឃ្លាន និង​ការដែល​ត្រូវគេ​បោះបង់ចោល​អោយនៅ​ក្រៅសង្គម រប​ស់ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ារ នៃ​ប្រទេស​មី​យ៉ាន់​ម៉ារ ។ ជនជាតិភាគតិច ដែលមាន​បុព្វបុរស​របស់ខ្លួន​កាន់សាសនា​ម៉ូ​ស្លី​មយ៉ាង​តឹងតែង​មួ​យ​នេះ បាន​ក្លាយជា​ប្រជាជន​ភាគ​ខាងជើង​នៃ​មី​យ៉ាន់​ម៉ារ ជាប់​ និង​បណ្តោយ​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស ដែលជា​ប្រទេស អ៊ីស្លាម​និយម ត្រូវគេ​ទុកចោល​អោយនៅ​ក្រៅសង្គម​ជា​យូរ​មកហើយ ។​
  នេះ​ជាការ​រាយ​ការ​ណ៏​ព័ត៌មាន​ដ៏​ក្តៅគគុក​មួយ ដែល Dan Rivers  នៃ​បណ្តាញ​ព័ត៌មាន​ពិភពលោក CNN ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ារ បាន​ផ្សាយ​កាលពី​ល្ងាច​ថ្ងែ​ទី ២៦ ខែ វិច្ឆិកា នេះ​ទៅកាន់​ពិភពលោក ។
​   ក្រោម​ប្រធាន​បទ ដែល Dan Rivers  បាន​ហៅថា " ប្រជាជន​ដែល​ត្រូវគេ​បំភ្លេចចោល A Forgotten People…  ហើយ គេ​ក៏ត្រូវ​តាមដាន​មើល ជា​បន្តទៀត នូវប្រការ​មហា​គ្រោះថ្នាក់​ទាំងឡាយ​របស់​ប្រជា​ជននេះ ដែល​រស់នៅ​ក្រោម​ចុងកា​ណុង​កាំ​​ភ្លើង​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ារ  និង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ជាប្រចាំ​។ ពេលនេះ​ពួកគេ​ជា​ជន​ភៀ​សខ្លួន ដែល​រស់នៅ​រសាត់​អណ្តែត​គ្មាន​ទឹកដី ហើយ​ម្តង​ម្តា​ល​ពួក​គរ​រសាត់អណ្តែត ដោយ​ការភ័យខ្លាច និង​ការ​តាម​សម្លាប់ ពី​រដ្ឋាភិបាល រហូតដល់​ព្រំដែន​ប្រទេស​ថៃឡង់​ដ៏​ តាមរយះ​កូន​ទូក​ដ៏​តូចៗ ឆ្លងកាត់​គ្រៅ​ថ្នាក់​តាម​មហា​សមុទ្រ ។ ជានិច្ច​ជា​កាល​ពួកគេ​ត្រូវបាន​សង្គ្រោះ​ដោយកង​ឆ្នាំ រក្សា​ដែនសមុទ្រ​ថៃ តែ​ស្ថានភាព​ពួកគេ​មិនដែល​បានល្អ​ឡើយ ក្រៅពី​ជួយ​អោយ​ឡើងគោក និង​រុញច្រាន​អោយចូល​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ារ​វិញ ។ ជារឿយៗ ជាន​ជាតិ​ដែល​គ្មាន​នរណា​នឹកនា​ដល់​ត្រូវស្លាប់​ម្តង ជាង ១០០​នាក់​ដោយ គ្មាន​ការស៊ើបអង្កេត និង​ផ្តន្ទាទោស នៅ​ក្នុងចំណោម​ជន​រងរបួស​ធ្ងន់ធ្ងរ​ផ្សេងទៀត ។​…"
  ".. ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ នៅពេលដែលលោកប្រធានាធិបតី សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា  បានធ្វើ​ដំណើរ​ឆ្លងកាត់​ដើម្បី​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង យាំង​ហ្គូ​ន ប្រ​ទស​មី​យ៉ាន់​ម៉ារ​កាលពីពេល​ថ្មីៗ​នេះ  ។​ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ​នៅក្នុង​អារ​ម្ម​ណ៏​នៃ​អំបូរ​ជន​ជា​តិ​ភាគតិច កាន់​សាសនា​​ម៉ូ​ស្លី​ម ដូច​រ៉ូ​ហ៊ីង​យ៉ា​នេះ នៅតែមាន​អារ​ម្ម​ណ៏​ឯកោ​ នោះគឺ ការមើល​ដោយ​ក្រសែភ្នែក​យ៉ាង​មិន​យកចិត្តទុកដាក់​ជា​ដដែល ហើយ ក្រសែភ្នែក​នេះ​មិនមែនជា​ក្រសែភ្នែក​ក្នុង​ភាពជា​មាតា​របស់​រដ្ឋការ​មី​យ៉ាន់​មារ ចំពោះ រ៉ូ​ហ៊ីង​យ៉ារ​នោះឡើយ ៕…"

ប្រែ​សម្រួល​ដោយ​៖ កញ្ញា សំរោង ម​ន្ត្រា អគ្គនាយិកា CHN

 

 

Comments

comments