ព្រះ​​មហា​ក្សត្រ ​ដាក់​មន្រ្តី​នគរបាល​ ពីផ្កាយ​១ ដល់​ផ្កាយ​៤ ចំនួន​ ​៣៤រូប​ ឱ្យ​ចូល​និវត្ត​ | ព្រះមហាក្សត្រ​ ​ចេញ​ព្រះ​រាជ​​ក្រឹត្យ​ តែង​​តាំង និងផ្លាស់​ប្តូរ ​មន្រ្តី​ស្ថាប​នា​​តុលា​ការ​​ | ក្រសួង​អប់​រំ យុវជន និង កីឡា ផ្តល់​អា​ហារូបករណ៍​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ ទៅ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Kamphaeng Phet Rajabhat ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​២០១៥ | កម្ពុជា ​​អាច​នឹង​ធ្វើជា​​ម្ចាស់ផ្ទះ​ នៃ​វេទិ​កាសេដ្ឋ​កិច្ច ​ពិភព​លោក​​ ឆ្នាំ​​២០១៦​ | ថ្នាក់​ដឹក​នាំ​តំ​ណាង​រាស្ត្រ​នៃ​គណ​បក្ស​នយោ​បាយ ​ដែល​មាន​អាសនៈក្នុងរដ្ឋសភា នឹងជួបជុំគ្នាជាលើកដំបូង នៅថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ២០១៥ |

​ទស្សនៈ​សង្គម​៖​កោត​ដល់​អ្នក​ហ៊ាន​ពុករលួយ​…!

ទស្សនៈសង្គម — By on November 27, 2012 8:02 am

     ច្បាប់​មាំ​ប៉ុន​នឹង​ហើយ នៅតែ​ឃើញ​កាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ ផ្សាយ​ពី​អ្នកប្រព្រឹត្ត​អំពើពុករលួយ​គរ​ឲ្យ​រដឹក​ទៀត​។ ចាប់​…​ចាប់ ចាប់​ទាំង​អ្នកធំ​អ្នកតូច រាស្ដ្រ មន្ដ្រី តុលាការ ប៉ូលីស ទាហាន ប៉េអឹម ម៉ា​កំ​ភ្លូ​ស អស់​ប៉ុណ្ណឹង​ហើយ នៅ​ឃើញ​អ្នក​បន្ដវេន​ពុករលួយ​ទៀត​… CHN ​កោត​

ណាស់ កោត​អ្នក​ហ៊ាន​ពុករលួយ​នៅក្នុង​យុគ​សម្តេច​តេ​ជោ សែន ដែលមាន​សេនា​ដៃ​ដែក​ភ្នែក​ប្រាក់​គឺ​ឯកឧត្តម​ឱម យ៉ិនទៀង ជា​អ្នក​កាន់​ច្បាប់​ដ៏​មាំ​នេះ​ទៀត​…​។​
     ឱ​!​ហ្ន៎​! តើ​អំពើពុករលួយ​វា​ឈ្ងុយ ឆ្ងាញ់​ឈ្ងប់​យ៉ាងណា​ទៅ​!? ហេតុ​ម៉េច​ក៏បាន​ជា​គេ​នាំគ្នា​ហ៊ាន​ឃ្លាន​ប្រព្រឹត្ត​អំពើ​ដែល​ពិភពលោក​គេ ចាត់ទុកថា​ជា​អំពើអាក្រក់​អា​ក្រី​នេះ​ខ្លាំង​ម្ល៉េះ​? ហើយ​ម៉េច​ក៏​អ្នក​បន្ដវេន​ពុករលួយ​ទាំងនោះ​មិន​ខ្លាច​គុក​ច្រ​វ៉ា​ក់ ធ្លាក់បុណ្យ​សក្ដិ​អស់ទ្រព្យ​
​សម្បត្តិ​ព្រាត់ប្រាស់​ប្រពន្ធ​កូន ស្រី​ស្នេហ៍​នោះ​ខ្លាំង​ម្ល៉េះ​…? ។​
     និយាយ​អស់​ប៉ុណ្ណោះ​ហើយ​…! CHN នៅតែ​មិន​អស់ចិត្ត​នឹង​រក​កោតសរសើរ​មិនបាន​ចំពោះ​អ្នក​ហ៊ាន​ប្រព្រឹត្ត ពុករលួយ​ទាំងនោះ ហើយ​នៅតែ​គិតថា តើ​នេះ​អាចមកពី​អម្បូរ​ណ៍​ស្រ​ឡាយ ឬមួយ​ក៏​មក​គេ​មាន​ដុង​ពី​ធម្មជាតិ​ដើរ​តែ​ប្រព្រឹត្ត​អំពើពុករលួយ​ទៅបាន ដោយ​ស្រួល ដោយ​មិនដែល​ឃើញ​មាន​ផលរ​ម៉ាស​ក្រ​ម៉​រ​ស្រែង​អ្វី​សោះ​។ ល​។​…! ឱ​! ហេតុតែ​បុណ្យ​គេ ព្រេង​គេ ដែល​កើតមក​ស្ពាយ​យក​សម្ពាយ​ពុករលួយ​មក​តាម​មិន​ខ្លាច​គុក​ច្រ​វ៉ា​ក់ យ៉ាងនេះ ។ សកល សូម​កោតសរសើរ​ម្ដងទៀត​ដោយស្មោះ​…​។​
     ចុងក្រោយCHN  គ្មានអ្វី​ផ្ដាំផ្ញើ​ទេ មានតែ​សូម​ឲ្យ​អ្នក​ដែលមាន​សម្ពាយ​ពុករលួយ​ពី​កំណើត​ទាំងឡាយ​នោះ ខិតខំ​ប្រព្រឹត្ត​អំពើពុករលួយ​ដែលជា​កុសលផល​បុណ្យ​របស់​បន្ដ​ខ្លួន​ទៅទៀត​ចុះ …. CHN សូម​កោតសរសើរ​ហើយ​…​កោតតែ​គេ​ហ៊ាន​ពុករលួយ​នេះ​តែម្ដង​…«​ហេស​! ហេស​»៕   
ដោយ៖កញ្ញា  សំរោង មន្ត្រា អគ្គនាយិកា CHN

Comments

comments