លោក​ ប៉ែន​ សមទ្ធិ​ និពន្ធនា​យក​កាសែត​រស្មី​កម្ពុជា​ ទទួល​មរណ​ភាព​ | ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​សភា ​ចេញ​សេចក្ដី​ជូន​ដំណឹង ​ ស្ដី​ពីការ​ជ្រើស​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​សមា​ជិក ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ | រដ្ឋ​សភា​ ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ | សម្តេច​​តេជោ នឹង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​ឯក​ឧត្តម​ លី ក្វាន់​យូ អតីត​នាយក​រដ្ឋមន្រ្តី​ និង​ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហ​បុរី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា នៅ​ខាង​នេះ​ | រាជ​រដ្ឋា​ភិបាល​ ចេញ​សារាចរ​ស្តី​ពី​ការ​បើក​ប្រាក់​បៀវត្ស​សម្រាប់​ខែ​មេសា ឆ្នាំ​២០១៥ និង​ប្រាក់​ឧបត្ថម្ភក្នុង​ឳកាល​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ ឆ្នាំ​២០១៥នេះ​ |

រក​ឃើញ​​ថ្នាំ​​ព្យា​បាល​​ជំងឺ​របេង​២​សប្តាហ៍​ជា​​ដាច់​​

feature, សុខភាព — By on November 27, 2012 8:15 am

ភ្នំពេញ៖ ​យោងតាម AFP បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បានបង្ហាញ​ក្នុង​សន្និសីទ​អេដស៍ អន្តរជាតិ (International AIDS Conference) នៅ​ទីក្រុង​វ៉ាស៊ីនតោន អំពី​ថ្នាំ​ល្បាយ​មួយ​ប្រភេទ ដែល​អាច​សម្លាប់ ៩៩% នៃ​បាក់តេរី​ជំងឺរបេង ក្នុង​រយៈពេល ២​សប្តាហ៍ ហើយ​វា​ក៏ អាច​ត្រូវ​គ្នា​

ជាមួយ​ថ្នាំ​អេដស៍ ផងដែរ​។​
​  យោងតាម​លោក​មេ​ល ស្ពី​ហ្គេ​មែន (Mel Spigelman) ដែល​បាន​ប្រធាន​នៃ​សម្ព័ន្ធ​សកល សម្រាប់​ការអភិវឌ្ឍន៍​ព្យាបាល​ជំងឺរបេង (Global Alliance forTB Drug Development) បាន​និយាយថា “​ការរួម​ផ្សំ​ក្នុង គ្រាប់​តែមួយ​ថ្មី​នេះ អាច​សម្លាប់​បាក់តេរី​របេង បាន​៩៩% ក្នុង​កំហាក​របស់​អ្នកជំងឺ​ក្នុង រយៈពេល តែ​២​សប្តាហ៍​នៃ​ការចាប់ផ្តើម​លេបថ្នាំ​”​។​
​    លោក​ស្ពី​ហ្គេ​មែន និង​ក្រុម​ស្រាវជ្រាវ​បាន​និយាយថា ពួកគេ​មាន​ជំនឿ​ចិត្ត​ថា ការសិក្សា​បន្ថែម នឹង​អាច​បញ្ជាក់​នូវ​លទ្ធផល​នេះ ដែល​អាច​ជំរុញ​ឱ្យ​បង្កើត​ការរួមបញ្ចូល​ថ្នាំ​ចំនួន​៣​ក្នុង គ្រាប់​តែមួយ​ហៅថា PaMz (​ប៉ា​អឹម​ហ្ស៊ិ​ត​)​។​
​  ក្នុងការ​ធ្វើតេស្ត​លើកដំបូង ចំពោះ​អ្នកជំងឺ ៨៥​នាក់ បាន​បង្ហាញថា ថ្នាំ​នេះ អាចជួយ​ព្យាបាល​មនុស្ស​ដែល មាន​ជំងឺរបេង​ធម្មតា និង មនុស្ស​ដែល ស៊ាំ​ថ្នាំ​របេង​មុនៗ (MDR) ក្នុង​រយៈពេល ៤​ខែ​។ ថ្នាំ​ព្យាបាល​ថ្មី​នេះ អាចជួយ​បន្ថយ​ការព្យាបាល អ្នកជំងឺ​២​ឆ្នាំ ឬ​ច្រើន ជាង​នេះ និង​មានតម្លៃ​ថោក​ជាង ថ្នាំ​ព្យាបាល​បច្ចុប្បន្ន​ដល់​ទៅ​៩០%​។ ថ្នាំ PaMz  ថ្មី​នេះ អាចជួយ​កាត់បន្ថយ​ចំនួន​ថ្នាំ​ដែល​អ្នក​ជំងឺរបេង ត្រូវ​លេប​ពី​១២,៦០០ មក​ត្រឹម​៣៦០​គ្រាប់ និង បំបាត់​នូវ​តម្រូវ​ការចាក់​ថ្នាំ​ផងដែរ​។​
​   មនុស្ស​ប្រមាណ​៩ លាន​នាក់ ឆ្លង​ជំងឺរបេង រៀងរាល់ឆ្នាំ ហើយ​មនុស្ស​១.៤​លាន​នាក់ បាត់បង់​ជីវិត​។ ជំងឺរបេង ក៏​ជា​ឃាតករ​នាំមុខ​នៃ មនុស្ស ដែលមាន​ជំងឺអេដស៍​ផងដែរ​។ ការព្យាបាល​បច្ចុប្បន្ន ត្រូវការ​រយៈពេល​៦​ខែ សម្រាប់​អ្នកជំងឺ​របេង​ធម្មតា និង​៣០​ខែ សម្រាប់ អ្នក​ដែល​មានការ​ស៊ាំ​ថ្នាំ​របេង ហើយ​មាន​ករណីខ្លះ គឺ​មិនអាច​ព្យាបាល​បាន​ទៀត ផង​។​
    ​ថ្នាំ PaMz រួមមាន​ផ្សំ​ព្យាបាល​របេង PA-824 ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ម៉ា​ស៊ី​ហ្វូ​ហ្សា​ស៊ីន (Moxifloxacin) ដែល​ពុំទាន់​ទទួល​ការអនុញ្ញាត សម្រាប់​ការព្យាបាល​របេង និង​ថ្នាំ​ព្យាបាល របេង ភី​រ៉ា​ហ្ស៊ី​ណា​មី​ដ (Pyrazinamide) ដែល​ទាំង​៣​ប្រភេទ​នេះ អ្នកជំងឺ នៅ​មិនទាន់ មាន​ភាពស៊ាំ​ថ្នាំ​ទាំងនេះ​នៅឡើយ​។​
​   ថ្នាំ PaMz  នឹងត្រូវ​ធ្វើតេស្ត​ក្នុងដំណាកកាល​ទី​៣ លើ​អ្នកជំងឺ​២៣០​នាក់ នៅ​អាហ្វ្រិក​ខាងត្បូង តង់​ហ្សា​នី និង​ប្រេ​ស៊ី​ល រយៈពេល ២​ខែ​ដែល​អ្នកស្រាវជ្រាវ​សង្ឃឹមថា អាច​ចាប់ ផ្តើម​នៅ​ឆ្នាំក្រោយ ប៉ុន្តែ បច្ចុប្បន្នកំពុង​ខ្វះខាត​ថវិកា​។ ហើយ​ប្រសិន ហើយ​ការធ្វើ​តេស្ត ប្រព្រឹត្តិ​ទៅតាម​ផែនការ​នោះ ថ្នាំ PaMz  នឹង​អាច​អនុញ្ញាត​ឱ្យប្រើ​បាន ក្នុង​រយៈពេល ៤-៥​ឆ្នាំ​ទៀត​៕

Comments

comments