លោក​ ប៉ែន​ សមទ្ធិ​ និពន្ធនា​យក​កាសែត​រស្មី​កម្ពុជា​ ទទួល​មរណ​ភាព​ | ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​សភា ​ចេញ​សេចក្ដី​ជូន​ដំណឹង ​ ស្ដី​ពីការ​ជ្រើស​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​សមា​ជិក ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ | រដ្ឋ​សភា​ ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ | សម្តេច​​តេជោ នឹង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​ឯក​ឧត្តម​ លី ក្វាន់​យូ អតីត​នាយក​រដ្ឋមន្រ្តី​ និង​ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហ​បុរី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា នៅ​ខាង​នេះ​ | រាជ​រដ្ឋា​ភិបាល​ ចេញ​សារាចរ​ស្តី​ពី​ការ​បើក​ប្រាក់​បៀវត្ស​សម្រាប់​ខែ​មេសា ឆ្នាំ​២០១៥ និង​ប្រាក់​ឧបត្ថម្ភក្នុង​ឳកាល​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ ឆ្នាំ​២០១៥នេះ​ |

យ៉ាន់​ស៊ីវ​ត្តិ​និង​យឹម​សុភាព​​កាង​ឡាន​​ដឹកឈើ​​ខុសច្បាប់​​គ្រប់​ប្រភេទ​

feature, ទស្សនៈសង្គម — By on November 27, 2012 10:21 am

     សៀមរាប​៖ សកម្មភាព​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ខុសច្បាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក៏ នៅតែមាន​រកស៊ី​ឈើ​ដដែល​ទន្ទឹម​និង​យុទ្ធនាការ​បង្ក្រាប​កាង​កាប់បំផ្លាញ ព្រៃឈើ​នៅ​ទូទាំងប្រទេស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានធ្វើ ពី​ឆ្នាំ​២០១០​កន្លងមក​នោះ ការបង្ក្រាប​ការកាប់បំផ្លាញ​ព្រៃឈើ គេ​

សង្កេតឃើញ​ពួក​ឈ្មួញ​មួយចំនួន​បាន​បាន​សម្ងំ​ពួន​លាក់ខ្លួន​បាត់អស់ មួយរយៈ និង​ឈ្មួញ​ខ្លះទៀត​ត្រូវបាន​ចាប់ខ្លួន​និង​កាត់ទោស​ដាក់ពន្ធនាគារ​រហូតដល់ សព្វថ្ងៃ​មិនទាន់​រួចខ្លួន​ផង​។

    ក៏ប៉ុន្ដែ​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​បា​នរក​គ្រប់​យុទ្ធវិធី​ផ្សេងៗ​ដើម្បី ធ្វើការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាមរបៀប​សេនា​ទុយ​យ៉ូ ពីលើ​មកក្រោម​តូច​តាម​តូច ធំ​តាម​ធំ ហេតុដូច្នេះ​ហើយ​ទើប​គេ​សង្កេតឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​នៅតែ​កើតមាន យ៉ាង​គគ្រឹកគគ្រេង​ដូច​គេ​ហែរ​កឋិន​ដោយសារ​តែមាន​មន្ដ្រី​ជំនាញ មន្ដ្រី​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន​តូច​ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ ទុច្ចរិត​ដើម្បី​លាភសក្ការៈ ដូចជា​ករណី​កាង​ឈើ​ខុសច្បាប់​នៅ​ស្រុក​ស្វាយ​លើ​នេះ​ជាដើម  ។
    ​តាម​ប្រភព រាយការណ៍​ពី​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹងថា មាន​រថយន្ដ​ដឹកឈើ​ចំនួន​៤​គ្រឿង​បាន​ដឹក​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ដែល​ក្នុង រថយន្ដ​៤​គ្រឿង​នោះ​មាន​រថយន្ដ​កាមរី​ចំនួន​២​គ្រឿង​និង​២​គ្រឿង​ទៀត​ជា រថយន្ដ​ប្រភេទ​មួយ​បាំង​កន្លះ​មិន​ចាំ​ម៉ាក បាន​បើក​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ដោយមាន​រថយន្ដ កងកម្លាំង​របស់លោក យឹម សុភាព​មេ​ប៉េអឹម​ស្រុក​ស្វាយ​លើ​ជា​អ្នកបើក​មើលផ្លូវ​ទៀតផង ។​
​តាម ប្រភព​បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​អាច​ដឹកឈើ​ប្រណិត​ចេញទៅ​បាន​ដោយ​ស្រួល បែបនេះ សុទ្ធតែ​មានការ​បើកភ្លើង​ខៀវ​ពី​លោក យ៉ាន់ ស៊ីវ​ត្ថិ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​និង​លោក យឹម សុភាព មេ​ប៉េអឹម​ស្រុក​ស្វាយ​លើ​ជា​អ្នក​បើកដៃ​និង​ជា​អ្នកកាង​ផងដែរ ។
​តាម ប្រភព​បន្ដថា ការដែល​រថយន្ដ​ដឹកឈើ​ប្រណិត​ដឹក​ឆ្លងកាត់​ដោយ​រលូន​បែបនេះ​គឺ​ពួក​ឈ្មួញ​បាន បង់លុយ​ឲ្យ​រួចរាល់​ហើយ ដែល​ក្នុង​មួយ​រថយន្ដ​ត្រូវ​បង់​ឲ្យ​លោក យ៉ាន់ ស៊ីវ​ត្ថិ និង​យឹម សុភាព​ប្រមាណ​៥០០​ដុល្លារ​ទៅ​៧០០​ដុល្លារ​អាមេរិក​? ទើប​អាច​ឆ្លងកាត់​ដែន​អាណាចក្រ​របស់លោក​យ៉ាន់ ស៊ី​វត្ថិ​និង​លោក យឹម សុភាព​នេះ​បាន​ប្រសិនបើ​មិនបាន​បង់ថ្លៃ​កាង​និង​មើលផ្លូវ​ឲ្យ​នោះទេ​កុំ សង្ឃឹមថា​អាច​បើក​ឆ្លងកាត់​បាន​នោះ ។​
​   ប្រភព​បាន​បន្ដទៀតថា ដូចជា​ករណី​ឡាន​កាមរី​ដឹកឈើ​គ្រញូង​ក្រឡាប់​កាលពី​យប់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១១ ត្រូវបាន​គេ​ឃុបឃិត​គ្នា​លាក់បាំង​មិន​ឲ្យ​ថ្នាក់លើ​ដឹង និង​បាន​ជម្លៀស​ឈើ​គ្រញូង​នោះ​ចេញ​បាត់​តាំងពី​យប់​ថ្ងៃកើតហេតុ​មកម្ល៉េះ ព្រោះ​ខ្លាច​ក្រុមអ្នកកាសែត​ដឹង​រឿង ។​
​ប្រភពពី​មន្ដ្រី​ប៉េអឹម​ស្រុក ស្វាយ​លើ​ម្នាក់​បាន​ឲ្យ​ដឹងថា នៅ​រៀងរាល់​យប់​តែងតែមាន​រថយន្ដ​ដឹកឈើ​គ្រញូង​បើក​ឆ្លងកាត់​ស្រុក​ស្វាយ​លើ និង​ជា​កន្លែង​ស្ដុក​ទុក​ទៀតផង ដោយ​ឈើ​ទាំងនោះ​ពួក​ឈ្មួញ​បាន​ដឹក​ចេញពី​តំបន់​ត្រពាំង​ប្រាសាទ អូរ​ក្រូច និង​មកពី​ខេត្តព្រះវិហារ​ក្នុងស្រុក​ជាំ​ក្សាន្ដ​ដោយមាន​ការសហការ​គ្នា​ល្អ ពី​លោក​យ៉ាន់ ស៊ី​វត្ថិ​និង​លោក​យឹម សុភាព​ផងដែរ ។​
​    ករណីនេះ  គួរ​ណស់​តែ​លោក​កុង្សីយ៍​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​មេត្តា​មាន​ផែនការ​ចាត់តាំង​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់ រាល់​បទល្មើស​ទាំងនេះ​កុំ​ឲ្យ​មន្ដ្រីក្រោមឱវាទ​នេះ​បំផ្លាញ​និង ស៊ុមគ្រលុំ​ជាមួយ​ឈ្មួញ​ឲ្យ​បាត់បង់​សម្បត្តិ​ធម្មជាតិ មានព្រៃ​ជាដើម ៕​ ជ័យ សេនា


Comments

comments