វីដេអូស្តែង ! យុវជន​ម្នាក់​លោត​ពី​លើ​អគារ​សម្លាប់​ខ្លួន​ (មាន​វីដេអូ) | គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ទត់​មួយ​កើត​ឡើង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​(មាន​វីដេអូ) | នៅរសៀលថ្ងៃនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង​ និង​ឯកឧត្តម​ ​ហូរ វ៉ាន់ ​ជួបពិភាក្សា​ការងារ ស្តីពីការ​ប្រឆាំង​អំពើ​ពុករលួយ​ ​ | កម្ពុជា​​មាន​​គម្រោង​សាងសង់​​ផ្លូវ​​ល្បឿន​លឿន​ពី​ភ្នំពេញ​ ​ទៅ​ហូជីមិញ​ ​ធ្វើដំណើរ​ប្រើរយៈ​ពេល​ ​១​ឬ២​​ម៉ោង​​ | ថត​បាន​ស្រ្តី​មេ​ផ្ទះ​ម្នាក់​ វាយ​ទាត់​ធាក់​ក្មេង​ស្រី​តូច​យ៉ាង​ព្រៃ​ផ្សៃ​ (មាន​វីដេអូ​) |

ម៉ូតូ​ឌ្រី​ម​សេ ១២៥ បុក​ឌ្រី​ម​សេ ១២៥ ប៉ើង​មនុ​ស្សហោះ​ខ្ទាត ២០ ម៉ែត្រ​ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

feature, សន្តិសុខ សង្គម — By on November 27, 2012 10:25 am

         ​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម​និង​ប្តី​ប្រពន្ធ​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​ម៉ូតូ​ឌ្រី​ម​សេ ១២៥ បាន​បើក​យ៉ាង​លឿន​ហើយ​ព្យាយាម​វ៉ា​ម៉ូតូ​មួយគ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី ២០០៤ មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស់​ទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២ អូស​ខ្ទាត​ប្រមាណ ២០ ម៉ែត្រ​ធ្វើ​ឲ្យ​មនុ​ស្សទាំង ៣ នាក់​ប៉ើង​ទៅ​បោក​ក្បាល​នឹង​ថ្នល់​ហូរឈាម​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​យុវជន​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

         ​ហេតុការណ៍​គ្រោះ​ដ៏​អកុសល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣៥ នាទី​ល្ងាច​ថ្ងៃ​២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខ​ណ្ខ​សែន​សុខ រាជធានី​ភ្នំពេញ​។ យុវជន​ដែល​ស្លាប់​ភ្លាមៗ បើក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី ២០១២ ឈ្មោះ ផាត់ សំអាត អាយុ ២៥ ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រែ​កតា​ព្រំ ឃុំ​កំពុង​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ប្តី​ប្រពន្ធ ២ នាក់​ដែល​ជិះ​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី ២០០៤ រងរបួស​ធ្ងន់​នោះ​ប៉ូលិស​មិនទាន់​ស្គាល់​អត្ត​សញ្ញា​នោះទេ​។

         ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ជើងគោក​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី ២០១២ បើកបរ​ដោយ​យុវជន​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន តាមផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រាប់តែ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ទើប​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​មួយគ្រឿង​ទៀត​ជិះ ២ នាក់​ប្តី​ប្រពន្ធ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២ គ្រឿង​អូស​ប្រមាណ ២០ ម៉ែត្រ​ធ្វើ​ឲ្យ​យុវជន​ដែល​បើក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ស៊េរី ២០១២ ប៉ើង​ទៅ​បោក​ក្បាល​ទៅនឹង​ថ្នល់​ហូរឈាម​ពេញ​ផ្លូវស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

         ​ចំណែក ២ នាក់​ប្តី​ប្រពន្ធ​ខាងលើ​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​។ ក្រោយពេល​កើតហេតុ​ប៉ូលិស​ចរាចរណ៍​បាន​ចុះទៅ​វាស់វែង​ហើយ​យក​ម៉ូតូ​ទាំង ២ គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខ​ណ្ខ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​។ ចំពោះ​សាកសព​យុវជន​ខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ សុធា

Comments

comments