សារ​​លិខិត ​សម្តេច​ ហ៊ុន សែន​ ស្តី​ពី​ការ​ប្រារព្ធ​​ពិធី​ទិវា​ជនពិការ​​កម្ពុជា​​ លើក​ទី១៦​ ​និង​​ទិវា​​ជន​​ពិការ​​អន្តរ​​ជាតិ​​លើក​​ទី៣២ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​​ទី៣ ​ខែធ្នូ ​​ឆ្នាំ​២០១៤​ | ស្ថាន​ទូត​កម្ពុជា​ ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ទាម​ទារ​ទ្រព្យ​សម្បត្តិ​ ស្រ្តី​ខ្មែរ​ដែល​ត្រូវ​ប្តី​ជន​ជាតិ​កូរ៉េ​សម្លាប់​ | ក្រ​សួង​សេដ្ឋ​កិច្ច​ និង ហិរញ្ញាវត្ថុ​ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ ចេញ​សេច​ក្តី​ជូន​ដំ​ណឹង​ស្តី​ពី​ការ​ប្រឡង​ភ្នាក់​ងារ​សេវា​កម្ម​ពន្ធ​ដារ​ | ​ឯក​ឧត្តម​​ ​សម​ រង្ស៊ី ​ថ្លែង​ថា កម្ពុជា​មាន​វប្ប​ធម៌​បើក​រថ​យន្ត​បុក​គេ​ហើយ​រត់​គេច​-បង់​លុយ​ តែ​គ្មាន​ទោស​ (មាន​វិ​ដេ​អូ)​ | សូម​ស​សើរ ! ​ល្បិច​បោក​បញ្ជោត​មិត្តរួម​ក្រុម​ មួយ​ក្បាច់​នេះ (មាន​វីដេអូ​) |

ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​គូទ​ម៉ូតូ​គេ​របួសធ្ងន់​ស្រាល ៥ នាក់​

feature, សន្តិសុខ សង្គម — By on November 27, 2012 10:36 am

         ​រាជធានី​ភ្នំពេញ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​មកពី​ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​គូទ​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២ ដួល គ្រោះថ្នាក់​រងរបួស​បែក​ក្បាល​ខ្លួនឯង​នៅវេលា​ម៉ោង ១២ និង ៤០ នាទី​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ទល់មុខ​ហាង​លក់​គ្រឿងសំណង់​យីហោ ស្រ៊ុន ស្រេង តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

        ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​៣​នាក់​បាន​ជិះ​ម៉ូតូ​ស្មាស​រិ​វ៉ូ តាម​បណ្តោយ​ផ្លូវ ២៧១ ពី​ជើង​ទៅ​ត្បូង ក្នុងស្ថានភាព​ស្រវឹងស្រា​ប់​តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បើក​រ៉េ​ចុះឡើង​ជ្រុល​ទៅបុក​គូទ​ម៉ូតូ​ហុងដា​សេ ១១០ ដែល​កំពុង​ធ្វើ​ចរាចរណ៍​ពីមុខ​ស្រប​ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​ដួល​ប្រាវ​ទៅនឹង​ផ្លូវ​រងរបួស​ធ្ងន់​អ្នកបើកបរ​ម៉ូតូ​ស្មាស​រី​វ៉ូ រីឯ​អ្នករួមដំណើរ​ពីក្រោយ​គ្រាន់តែ​របួស​រលាត់​ដៃជើង​។​ចំណែក​ភាគី​ម្ចាស​ម៉ូតូ​ហុងដា​សេ​១១០​គ្រាន់តែ​របួសស្រាល​។​

        ​ក្រោយពី​កើតហេតុ​បុរស​អ្នកបើកបរ​ម៉ូតូ​ស្មាស របួសធ្ងន់​ត្រូវបាន​មិត្តភក្តិ​រួម​ដំណើរ​លើក ដាក់​ម៉ូតូ​យកទៅ​មន្ទី​ពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​វាស់វែង​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​៕ សុធា​


Comments

comments