អនុ​ក្រឹត្យ​ស្តី​ពី​ការ​កែប្រែ​សម្រួល​តារាង​ពន្ធតែ​មប្រើ​សារ​ពើ​ពន្ធ​ | អនុក្រឹត្យ​ស្ដីពី​ការកាត់​ផ្ទៃដី​ទំហំ​សរុប ១១៥,៤១ ហិកតា ចេញ​ពី​ផ្ទៃ​ដី​បុរី​សណ្ឋាគារ​អង្គរ​សៀម​រាប ដើម្បី​ធើ្វ​ប្រទាន​កម្ម​ជា​កម្ម​សិទ្ធិជូន​ប្រ​ជាពល​រដ្ឋ ដែល​បាន​កាន់​កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់​ស្ដែង​នៅ​ក្រុង​សៀម​រាប ខេត្តសៀមរាប | លោក​ ប៉ែន​ សមទ្ធិ​ និពន្ធនា​យក​កាសែត​រស្មី​កម្ពុជា​ ទទួល​មរណ​ភាព​ | ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​សភា ​ចេញ​សេចក្ដី​ជូន​ដំណឹង ​ ស្ដី​ពីការ​ជ្រើស​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​សមា​ជិក ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ | រដ្ឋ​សភា​ ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ |

បើក​ម៉ូតូ​ទៅបុក​ខឿន​ផ្លូវ​២០០៤​សន្លប់​ស្តូកស្តឹង​ម្នាក់ឯង​

feature, សន្តិសុខ សង្គម — By on November 27, 2012 10:47 am

         ​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បែក​មុខ​បែក​មាត់​សន្លប់​ស្តូកស្តឹង​ម្នាក់ឯង​កណ្តាលផ្លូវ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​រួច​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ក៏​ជ្រុល​ទៅបុក​ខឿន​ផ្លូវ ២០០៤ កាល​វេលា​ម៉ោង​០១ និង ៤៥ នាទី​យប់​ថ្ងៃទី ២៦ ឈានចូល​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ទល់មុខ​ឃ្លាំង​លក់​រថយន្ត ៥៨៨ តាម​បណ្តោយ​ផ្លូវ ២០០៤ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

         ​ជនរងគ្រោះ​បើក​ម៉ូតូ​ឃ្លី​ក​ពណ៌​លឿង​លាយ​ខ្មៅ​នោះ​ប៉ូលីស​ចរាចរណ៍ មិនទាន់​ស្គាល់​អត្ត​សញ្ញា​ទេ មុនពេល​កើតហេតុ​ម៉ូតូ​ឃ្លី​ក​ពណ៍​លឿង​លាយ​ខ្មៅ​បើកបរ​ដោយ​ជនរងគ្រោះ​ទំនង​ស្រវឹងស្រា​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាមផ្លូវ ២០០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​ខាងលើ​ប្រហែលជា ធ្លាក់​ភ្នែក​ដល់ករ​ទើប​កាន់ចង្កូត​ម៉ូតូ​លែង​ជាប់​ក៏​ជ្រុល​ទៅបុក​នឹង​ខឿន​ផ្លូវ ២០០៤ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ប្រាវ​ទៅលើ​ខឿន​។ ចំណែក​ជនរងគ្រោះ​បាន​ប៉ើង​ហោះ​ខ្ទា​ត់ទៅ​លើ​ថ្នល់​ប្រហែល ១០ ម៉ែត្រ​បែក​មុខ​បែក​មាត់​ហូរឈាម​ពេញ មុខ​សន្លប់​ស្តូកស្តឹង​ម្នាក់ឯង​នៅ​កណ្តាលផ្លូវ​នឹង​ត្រូវបាន​ប្រជាពលរដ្ឋ​ជិះ​កាត់​តាមផ្លូវ​នោះ ឃើញ​ក៏​ជួយ​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។ ក្រោយពេល​កើតហេតុ​ប៉ូលីស​ចរាចរណ៍​បាន​ចុះមក​វាស់វែង​នឹង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខ​ណ្ខ​សែន​សុខ​រង់ចាំ​សាច់ញាតិ​បងប្អូន​មក​យក​ត្រលប់​ទៅផ្ទះ​វិញ​។​សេដ្ឋី​សុវណ្ណ​

 

Comments

comments