ចក្រ​ភព​​អង់​​គ្លេស​ប្រកាស​​​​ឈ្មោះ​​តារា​​​ស្រី​​នៅ​​​ទូ​ទាំង​​​ពិ​ភព​​លោក​​​ទាំង​​​១០០​ ​រូប​​​ដែល​​​មាន​​សម្រស់​​​ស្អាត​​​ជាង​​​គេ​​

នៅពេលថ្មី​ៗ​​នេះ​ព័ត៌​មាន​​របស់​​ចក្រ​ភព​​អង់​គ្លេស​ The ​Independent ​Critics ​បាន​ប្រកាស​​​ឈ្មោះ​តារា​​ស្រី​នៅ​​ទូទាំង​​ពិភព​លោក​​ទាំង​​១០០​ រូប​​ដែល​​មាន​សម្រស់​​ស្អាត​​ជាង​​គេ​ប្រចាំចុង​​ឆ្នាំ​ ២០១៦។​

ដូច​​​កាល​​​ពី​​ចុង​ឆ្នាំ ២០១៥ ដែរ Nana សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង After School បាន​ដណ្ដើម​យក​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ក្លាយ​ទៅ​ជា​តារា​ស្រី​ដែល​មាន​ មុខ​ស្អាត​ជាង​គេ​លើ​ពិភពលោក។

loading...

មុន​ពេល​ដណ្ដើម​បាន​ពាន​តារា​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥ និង ២០១៦ អតីត​កំពូល​តារា​ម៉ូដែល​រូប​នេះ​ធ្លាប់​ទទួល​បាន​ចំណាត់​ស្រី​ស្អាត​លេខ​២ នៅ​ក្នុង​តារាង​ដដែល​នេះ​ក្នុង​ឆ្នាំ ២០១៤។ ក្រៅ​ពី Nana ក៏​មាន​តារា​ស្រី​កូរ៉េ​មួយ​ចំនួន​ទៀត​ដែល​មាន​មុខ​ក្នុង​តារាង​នេះ​ដោយ​រួម ​មាន Tzuyu , Yura, Taeyeon, Go Ara, Hyeri, Suzy, Jei, Jessica Jung, Song Hye Kyo, Seulgi និង Song Jieun៕

1234
12342
23231
223234
231212
32243434