ស្ត្រីវ័យចំណាស់ ដេកស្លាប់លើត្រកួន នៅព្រែកតាឡុង

ស្ត្រីវ័យ ប្រមាន៦០ឆ្នាំប្លាយម្នាក់ ត្រូវបានអ្នកភូមិ និងក្រុមគ្រួសារ ប្រទះឃើញដេកស្លាប់ នៅលើត្រកួន ក្នុងបឹងត្រកួន ភូមព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅម៉ោងប្រមាណ០៤៖៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

អ្នកភូមិព្រែកតាពៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ងៀម ភេទស្រី អាយ៦៦ឆ្នាំ មានទីលំនៅភូមិ ព្រែកតាពៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

loading...

អ្នកភូមិព្រែកតាពៅ បានបន្តទៀតថា នៅព្រលឹមថ្ងៃទី២៩ ធ្នូនេះ ប៊ុន សុផាត ដែលជាកូនរបស់ស្ត្រីរងគ្រោះ និងប្អូនៗ បានទទួលដំណឹងពី អ្នករត់ម៉ូតូឌុប មកប្រាប់ថា នៅបឹងត្រកួនដែលស្ត្រីរង គ្រោះឧស្សាហ៍ទៅបេះ ត្រកួននោះ មិនបានឃើញគាត់នោះទេ តែគេឃើញតែភ្លើងពិលនៅក្នុងទឹក។

អ្នកភូមិបានបន្តទៀតថា ភ្លាមៗនោះកូនៗស្ត្រីរងគ្រោះក៏នាំគ្នាទៅកន្លែងបឹងត្រគួន រួចក៏ឃើញម្តាយ ដេកស្លាប់ នៅលើត្រគួនក្នុងបឹង ហើយកូនៗស្ត្រីរងគ្រោះ ក៏បាននាំគ្នាលើកម្តាយយកមកដាក់ក្នុងវត្ត បុទុំសារគ ហៅវត្តក្រប៉ៅ។

បើតាមារបញ្ជាក់របស់កូនស្ត្រីរងគ្រោះ ថា ជាទំលាប់ម្តាយខ្លួនចេញពីផ្ទះទៅបេះ ត្រគួន នៅបឹងត្រកួនជាប្រចាំ  នៅវេលាម៉ោង ១៧៖០០នាទី ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។

មន្ត្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ការពិនិត្យទៅលើជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ហើយតាមការបំភ្លឺរបស់កូនៗបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ( ជំងឺបេះដួង)   ហើយការសន្និដ្ឋាន របស់ជំនាញ ជនរងគ្រោះស្លាប់ មូលហេតុដោយសារជម្ងឺ(ខ្យល់គ)៕

002

ប្រភពពី: ដើមអំពិល