លោក បាន គីមូន គាំទ្រ ដំណោះស្រាយ ជប៉ុន-កូរ៉េខាងត្បូង និងអំពាវនាវ ឲ្យអន្ដជាតិគាំទ្រ

អគ្គលេខាធិការ នៃអង្គការសហ ប្រជាជាតិលោក បាន គីមូន បានថ្លែងការកោត សរសើរចំពោះ មេដឹកនាំ ទាំងពីរ (កូរ៉េខាងត្បូង និងជប៉ុន) សម្រាប់ដំណោះស្រាយ បញ្ហា ប្រវត្តិសាស្រ្តអូសបន្លាយជាង ៧០ឆ្នាំជុំវិញបញ្ហា ស្រ្តីបម្រើផ្លូវភេទសម្រាប់ ទាហ៊ានជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា លោក បាន គីមូន បានសាទរដល់កិច្ចព្រមព្រៀង ដែលបានប្រកាសក្រោយមានកិច្ចពិភាក្សា រវាង រដ្ឋមន្រ្តីការបរទេសជប៉ុន និងកូរ៉េ ខាងត្បូង ក្នុងទីក្រុងសេអ៊ូល ហើយលោកបាន បញ្ជាក់ពី ក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឲ្យប្រសើរ ឡើងនូវ ទំនាក់ទំនងទ្វេភាគី។

loading...

ការថ្លែងដូចនេះធ្វើឡើងបន្ទាប់ពីអាមេរិក បានសម្ដែងនូវការសាទរ ចំពោះដំណោះស្រាយ រវាងភាគីទាំងពីរ ឈានដល់ បញ្ចប់បញ្ហាប្រវត្តិសាស្រ្ត និងមិនឲ្យមានការ លើកឡើងទៀតទេនូវ “ស្រ្តីបម្រើតណ្ហាទាហានជប៉ុន” ។ ជាមួយគ្នានេះដែរលោក បាន គីមូន ក៏បានអំពាវនាវដល់ អន្ដរជាតិ ឲ្យជួយគាំទ្រ និងជ្រោមជ្រែងដល់ការ សម្រេចបាន លទ្ធផលមួយនេះផងដែរ៕

009

ប្រភពពី: ដើមអំពិល