ពិធី​មហា​សន្និបាត ​មន្ត្រីសង្ឃ ​ដើម្បីដោះ​ស្រាយបញ្ហា​ព្រះ​សង្ឃ​មួយចំនួននៅទូ​ទាំង​ប្រទេស​

សម្តេច ហេង ​សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាង ព្រះមហាក្សត្រ បានអញ្ជើចូលរួម ជាអធិបតី ក្នុងពិធី​បើមហា​សន្និបាត​មន្ត្រី​សង្ឃ ទូទាំងប្រទេស លើកទី២៤ និងបានមានប្រសាសន៍ថា មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេស ដើម្​បីដោះ​ស្រាយ​បញ្ហា​ព្រះសង្​ឃ​មួយចំនួន​ដែលបានជួបប្រទះនាពេលបច្ចុប្បន្ន។

សម្តេច ហេង សំរិន មានប្រសាសន៍ក្នុងមហាសន្និបាតនោះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ថា ទោះបីជាមានការ រីកចម្រើន យ៉ាងណាក្តី ក៏នៅមានបញ្ហជាច្រើនទៀតដែរត្រូវដោះស្រាយ ដោយឈរលើទស្សនៈថា ព្រះពុទ្ធសាសនា ជាកម្លាំងដឹកនំា ចរិយាធម៌សង្គម។

loading...

សម្តេចបញ្ជាក់ថា«ការពិគ្រោះលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាតនឹងលើកឡើងគឺជាប្រការសមស្រប  និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ ។ ក្នុងឱកាសនេះទូលព្រះបង្គំ ខ្ញុំព្រះករុណា  សូមគោរពកោតសសើរអង្គ មហាសន្និបាត  ដែលបាប់អារម្មណ៍លើការ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ច ការគោរពប្រណិបត្តិធម៌ វិន័យចូលរួមការងារសង្គម ជាមួយរាជរដ្ឋាភិបាល ពិសេសនោះការអប់រំសីលធម៌សង្គមឲ្យបានផូរផង់»។

ចំណែក លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ពិធីអនុសំវច្ចរៈមហាសន្និបាត មន្ត្រីសង្ឃទូទំាងប្រទេសលើកទី២៤នេះ ក្នុងគោលបំណងដើម្បីបូកសរុប និងពិនិត្យ មើលលទ្ធផលនៃការអនុវត្ត សង្ឃ ប្រកាសរបស់អនុវច្ចរៈមហាសន្និបាតឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើការងារ ព្រះពុទ្ធសាសនាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តបន្ត សំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធ ដឹកនំា គ្រប់គ្រង  និងរាល់ទិសដៅបទដ្ឋានគតិយុទ្ធដែលមានស្រាប់ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ្ធ និងពង្រឹង គុណភាព ពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានបុព្វជិត  ឲ្យកាន់ តែមានសុក្រឹត្យភាពនិង គុណភាពខ្ពស់ ។

លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា បច្ចុប្បន្ន នៅទូទំាងប្រទេសមានវត្តចំនួន៤៧៥៥ វត្តនិងមានព្រះសង្ឃចំនួន៥៩៥១៦ អង្គ ក្នុងនោះមានគណៈមហានិកាយមាន៤៥៥១វត្ត  ព្រះសង្ឃមានចំនួន៥៤៧៦២អង្គ  និងគណៈធម្មយុត្តិនិកាយ មាន២០៤វត្ត និងព្រះសង្ឃមានចំនួន៤៧៥៤អង្គ៕

005
006

ប្រភពពី: ដើមអម្ពិល