កីឡាករ​ ភា សុភ័ត្រា បានសាមគ្គីធ្វើឲ្យ ក្រុមបៃតងជាម្ចាស់ជើងឯក Soccer League ឆ្នាំនេះ

បន្ទាប់​ពី​ក្រុម​បាល់​ទាត់​ អា​ណា​ចក្រ​បៃ​តង​ បាន​ក្លាយជា ​ម្ចាស់​ជើង​ ឯកពានរ​ង្វាន់​ Soccer ​League ​លើកទី៣​ ឆ្នាំ២០១៥​ អស់​រយៈ​ពេល​២​ឆ្នាំ ​កន្លង​មក​ដែល​ក្រុម​នេះ​ បាន​ត្រឹម​តែ​ទទួល​ជើង​ឯ​ករង​ ២ជំនា​ន់ជាប់​ៗ ​គ្នា​តែ​ប៉ុណ្ណោះ​។​

លោក ភា សុភ័ត្រា គ្រូបង្វឹកក្រុមអាណាចក្របៃតង បានមានប្រសាសន៍ថា ”ចំពោះក្រុមខ្ញុំវិញ មានចំណុចខ្លាំងដោយសារតែយើងចេះសាមគ្គីគ្នា ទៅវិញទៅមក ហើយម្យ៉ាងវិញទៀតខ្ញុំ ចំណាយពេលវេលាសម្រាប់ ធ្វើការហ្វឹកហាត់បែបប្រយុទ្ធ ការពារ ជាពិសសលក្ខណៈបច្ចេកទេស ដោយយករូបមន្ត ដូចជាក្លិបបាល់ទាត់អាជីព បន្ទាប់មកលោកមានផែនការត្រៀមខ្លួន ការប្រកួតជាមួយក្រុមជើងខ្លំាងបែប បាល់ទាត់ផងដែរ” ។

លោក កែវ កុសល ប្រធានក្រុមអាណាចក្របៃតប បាននិយាយថា “ យើងទទួលបានជ័យជម្នះលើកនេះ ព្រោះតែយើងចេះសាមគ្គីភាព ទោះបីក្រុមយើងជាប់រវល់អ្នកធ្វើការ និងរកស៊ី មិនសូវមានពេលហ្វឹកហាត់ ជុំគ្នាក៏ដោយ តែយើងសង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាម្ចាស់ពានរង្វាន់ Soccer League “ ឆ្នាំនេះឲ្យបាន។

លោក ម៉ុក ច័ន្ទករុណា អ្នកដឹកនាំក្រុម អាណាចក្របៃតង បានមានប្រសាសន៍ទៀត “ ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោកឪពុក អ្នកម្តាយ ភរិយា កូនប្រុសកូនស្រី និងញាតិមិត្តទាំងអស់ ដែលតែងតែគាំទ្រ និងលើកទឹកក្រុមគ្រួសារកីឡាមួយនេះ សូមអរគុណលោកគ្រូ ភា សុភត្រា ដែលបានចំណាយពេលវេលា រៀបចំដឹកនាំការហ្វឹកហាត់និងការប្រកួតប្រកបដោយ ភាពឈ្លៀសវៃ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ សូមកោតសរសើរ និងអរគុណបងប្អូនកីឡាករបៃតង ដែលបានរួមរស់ និងសាមគ្គីគ្នាជាកម្លាំង ដើម្បីឈានដណ្តើម ជោគជ័យ ដ៏មហាវិសេសវិសាលនេះៗ។

លោកបានបញ្ជាក់ថា រូបលោក និងតំណាងក្រុមឯទៀត សូមអរគុណ និងកោតសរសើរដល់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងគណៈកម្មការ រៀបចំការប្រកួត ដែលបានរៀបចំយ៉ាង ល្អប្រសើរតាំងពី ចាប់ផ្តើមរហូតដល់បញ្ចប់ការប្រកួត ដោយបានចំណាយទាំងថវិកា កម្លាំងកាយ កម្លាំងចិត្ត មិនគិតពីការនឿយហត់ឡើយ៕

11

ប្រភពពី:ដើមអម្ពិល

About Author:

Leave A Comment

Your email address will not be published. Required fields are marked *