​ថ្នាក់​​​ដឹក​​​នាំ​​​ក្លឹប​បៀលប្រាយផ្អាក​ចូល​​​រួម​ប្រកួត​ពាន​​​រង្វាន់​​​ Hun ​Sen Cup​ ​​

លោក​​ ស៊ុំ ​វណ្ណា​ ​គ្រូ​​ជំនួយ​​​របស់​​ក្លឹប​​បាល់​​​ទាត់​​​បៀល​​ប្រាយ​​​​បានឲ្យដឹងថា​​ ​ក្រោយ​​​ជួប​​ប្រ​ជុំ​​​ជា​​មួយ​​​អ្នក​​​ចាត់​​​ការ​​​​របស់​​​ក្លឹប​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ ​​​នេះ​ ​​ថ្នាក់​​​ដឹក​​​​នាំ​​​​ក្លឹប​​​​បៀល​​​​បា្រយ​​​​បាន​​សម្រេច​​​​​​​ផ្អាក​​​​​​ចូល​​​​រួម​​​​កា​រ​​​​ប្រ​កួត​​​ ​ក្នុង​​​ពាន​​​​រង្វាន់​​​ Hun ​Sen ​​C​up​​ ​​និង​​​​ ​កំពូល​​​​កម្ពុជា​​​ឆ្នាំ​​២០១៦ ​​ដោយ​​​មិន​ទាន់​​ដឹង​​ពី​ពេល​​​វេលា​​​ចូល​​​រួម​​​ឡើង​​​វិញ​​​ឡើយ​​ ។​​

ក្លឹប​​បាល់​ទាត់​បៀលប្រាយ​យូណាយ​ធីត ​(BBU) បាន​ប្រកាស​ថា​មិន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup និង​​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​​រដូវ​កាល​​២០១៦ ដែល​ចាប់​ផ្ដើម​នា​ខែ​កុម្ភៈ​ ​ខាង​មុខ​នេះ​។

loading...

លោក​​បន្ថែម​ថា មូល​ហេតុ​ដែល​​​បណ្តាល​ឲ្យ​​​ផ្អាក​ការ​ចូល​រួម​ការ​ប្រកួត​នេះ​ គឺ​​​ដោយ​សារ​​ក្លឹប​​​កំពុង​​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​សម្រាប់​ការ​ ទ្រទ្រង់​ក្លឹប​ក្នុង​ការ​ចូល​​ប្រកួត​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​ Hun Sen Cup។

សម្រាប់​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥​កន្លង​ទៅ​ នេះ ក្លឹប​បៀបប្រាយ​បាន​ស្ថិត​នៅ​លេខ​រៀង​ទី​​៨ ​ដោយ​មាន​២៧​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​៧ ស្មើ​៦ និង​ចាញ់​៩។ ចំពោះ​ពាន​រង្វាន់ Hun Sen Cup 2015 វិញ ក្លឹប​មួួ​យ​បាន​ធ្លាក់​ត្រឹម​៨​ក្រុម​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​កាល Hun Sen Cup 2014 បៀល​ប្រាយ​បាន​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ចាញ់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

018