​ថ្ងៃស្អែក​នេះ​ ជម្រើស​ជាតិ​កម្ពុជាប្រកួត​មិត្ត​ភាព​ជាមួយ និងក្រសួង​ការពារជាតិ មុន​ចេញ​ទៅ​បង់ក្លាដេស

ភ្នំពេញ៖​ ក្រុម​​កីឡា​​បាល់​​ទាត់​​ជម្រើ​ស​ជាតិ​​កម្ពុជា​​នឹង​​ប្រកួត​​មិត្តភាព​​ជាមួយ​ក្រុម​ ​ក្រសួង​ការ​ពារ​ជាតិ​​នៅ​​វេលា​ម៉ោង​ ៣:៣០​នាទី​​រសៀល​​ស្អែក​​នេះ​​លើ​​ទីលាន​​ពហុ​កីឡដ្ឋាន​​ជាតិ ដើម្បី​​កម្ដៅ​​សាច់​​ដុំ​​ត្រៀម​​ខ្លួន​​ចេញ​​ទៅ​​ប្រទេស​​បង់ក្លាដេស​ ចូល​រួម​​ប្រកួត​​ក្នុង​​ពាន​​រង្វាន់ ​2016​ Bangabandhu ​Gold ​Cup។

ជំនួប​មិត្តភាព​នៅ​ថ្ងៃ​ស្អែក​ជាមួយ​ក្លឹប​ក្រសួង​ការពារ​ជាតិ គឺ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​លើក​ទី២ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ស្វាយរៀង ១-០ កាល​ពី​ថ្ងៃ​ទី៤ លើ​ទីលាន​មជ្ឈមណ្ឌល​ និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។

loading...
unnamed

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ទៅ​ប្រកួត​លើក​នេះ ដោយ​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ធំ ដោយសារ​ពួក​គេ​ជាប់​ភារកិច្ច​ក្នុង​ក្រុម K-Cement Cambodian All Stars សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជើង​ឯករ​ង​ថៃ​ SCG Muangthong United និង​ក្រុម​ជើង​ឯក Buriram United៕(P.R)