​នាវា​ទេសចរណ៍​ ២​គ្រឿង​ ផ្ទុក​​អ្នក​​ទេស​ចរណ៍​​ចំនួន​២៦៦០​នាក់ ​ចូល​​ចត​នៅកំពង់​ផែ​​អន្តរ​ជាតិ​​ក្រុង​ព្រះ​សីហនុ​

ព្រះសីហនុ​៖ នៅ​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​នាវា​ទេសចរណ៍​បរទេស ២​គ្រឿង​ចូល​ចត នៅ​កំពង់​ផែ​​អន្តរជាតិ​ក្រុងព្រះសីហនុ​។​នាវា​ទាំង ២​គ្រឿង​នេះ​នឹង​ចាក​ចេញពី​កំពង់​ផែ​​អន្តរជាតិ​ក្រុងព្រះសីហនុ​វិញ​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដ៍ដែល​។​

​យោងតាម​មន្ត្រី​ជំនាញ​នៃ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា នាវា​ទី​១ មាន​អ្នក​ទេសចរណ៍​ចំរុះ​ជាតិ​សាសន៍​ចំនួន ១៩៩១​នាក់ ហើយ​នាវា​ទី​២ មាន​អ្នក​ទេសចរណ៍​ចំរុះ​ជាតិ​សាសន៍​ចំនួន ៦៦៩​នាក់ ហើយ​នាវា​ទាំង ២​គ្រឿង​នឹង​ចាក​ចេញពី​កំពង់ផែ​នៅវេលា​ម៉ោង​៦​ល្ងាច​នេះ៕(CP)

loading...

25

26

27