ប្រេង​ឆៅ​អាមេរិក​ធ្លាក់​ចុះក្រោម​២៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​អាស៊ី

​ប្រេង​ឆៅ​អាមេរិក​បាន​ធ្លាក់​ចុះក្រោម​២៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​អាស៊ី នា​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១១ ខែកុម្ភៈ នេះ នៅពេល​ទីផ្សារ​ដែល​ឆ្អែត​នឹង​ស្តុក​ប្រេង​បាន​ខិតខំ​ដោះស្រាយ​ជាមួយនឹង ស្តុក​ប្រេង​ខ្ពស់​នៅក្នុង​សហរដ្ឋអាមេរិក​និង​កំណើន​ទិន្នផល​ប្រេង​នៅ​ប្លុក ប្រទេស​នាំចេញ​ប្រេង OPEC​។​

​ទោះជា​របាយការណ៍​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ថាមពល​អាមេរិក​បានបង្ហាញ​ស្តុក ប្រេង​អាមេរិក​ធ្លាក់ចុះ​៨​សែន​បារ៉ែល​សំរាប់​សប្តាហ៍  ដែល​បញ្ចប់​នៅ​ថ្ងៃ ៥​កុម្ភៈ ក៏​ការធ្លាក់​ថ្លៃ​នេះ​នៅតែ​កើតឡើង តែ​ពួក​ឈ្មួញ​នៅតែ​មើលឃើញថា​ស្តុក​ប្រេង​នេះ​នៅតែមាន​បរិមាណ​ច្រើន​។​

loading...

West Texas Intermediate(WTI) ជា​ប្រេង​របស់​អាមេរិក​សំរាប់​ប្រគល់​នៅ​ខែមីនា បាន​ធ្លាក់ចុះ​៥៥​សេន ឬ​២​ភាគរយ មក​នៅត្រឹម​២៦,៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​និង​ប្រេង​ឆៅ​Brent សំរាប់​ប្រគល់​នៅ​ខែមេសា​ធ្លាក់ចុះ​៣២​សេន មក​នៅ​៣០,៥២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ប្រេង WTI បាន​ធ្លាក់ចុះ​ទាប​ដល់​២៦,១៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល កាលពី​ថ្ងៃ​២០​មករា ដែលជា​កំរិត​ថ្លៃ​ទាប​បំផុត​ចាប់តាំងពី​ខែឧសភា​ឆ្នាំ​២០០៣៕

Max