​ឯកឧត្តម ស៊ុន ចាន់ថុល និង​ក្រុម​មន្រ្តី​អាស៊ាន​ អញ្ជើញ​ទស្សនៈកិច្ច​ ​ក្រុមហ៊ុន Silver Spring Networks ​សហ​រដ្ឋ​អា​មេ​រិក​

ភ្នំពេញ៖ កាលពី​​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ផ្សេងទៀត​ដើម្បី​ធ្វើ​ទស្សនៈកិច្ច​ក្រុមហ៊ុន  Silver Spring Networks នៅ ​Silicon Valley រដ្ឋ ​California សហរដ្ឋអាមេរិក​។​

​​ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ថា ក្រុមហ៊ុន Silver Spring Networks គឺជា​អ្នករៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​តាម​ប្រព័ន្ធ​អន​ឡាញ​ធំ​បំផុត​ ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ និង​ការបញ្ជូន​ថាមពល ដល់ទី​ក្រុង និង​ប្រជាជន​រាប់រយ​លាន​នាក់​។

loading...

​ក្រុមហ៊ុន ​Silver Spring Networks លក់​សេវា​របស់ខ្លួន​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​អគ្គិសនី ឧស្ម័ន និង​ទឹក FPL , PG & E និង OG&E ដោយ​ទទួលបាន​ចំណូល​ពី​សេវា​នេះ ប្រមាណ ៨០ភាគរយ​ នៃ​ប្រាក់ចំណូល​សរុប​របស់​ខ្លួន​។  ក្រុមហ៊ុន​Silver Spring Networks ក៏​ផ្តល់​សេវា​ថែទាំ និង​កែលម្អ​បណ្តាញ​ផងដែរ​។​​

ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ និង​បទពិសោធន៍​លើ​ដំណោះស្រាយ​ប្រកបដោយ​គំនិត​ថ្មីៗ ​សម្រាប់​ការរៀបចំ​បណ្តាញ​អគ្គិសនី ឧស្ម័ន និង​ទឹក​៕

12496355_1135984096414467_8424069262465974720_o12748019_1135984089747801_3176163344276869487_o12719410_1135984109747799_6687866175541038320_o12671954_1135984099747800_5262252441408828150_o