១០​ប្រទេស​មាន​រូបិយប័ណ្ណ​តម្លៃថោក​បំផុត បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​

​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​មួយចំនួន​បានកំណត់​ទាប​ខ្លាំងណាស់ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។​

​តែ​ទោះជា​យ៉ាងណា តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេសមួយ​មានតម្លៃ​ទាប​ជាង​តម្លៃ​រូបិយប័ណ្ណ​នៃ​ប្រទេស​មួយទៀត​ដោយ​យកប្រាក់​ដុល្លារ​ជា​គោល ពោលគឺ​មិនមែន​មានន័យថា សេដ្ឋកិច្ច​ប្រទេស​ដែល​តម្លៃ​រូបិយប័ណ្ណ​មានតម្លៃ​ខ្ពស់ជាង​មាន សេដ្ឋកិច្ច​ធំ​ជាង ឬ​ល្អ​ជាង​ប្រទេស​ដែលមាន​តម្លៃ​រូបិយប័ណ្ណ​ទាប​ជាង​នោះទេ​។​

loading...

​ខាងក្រោម​នេះ​គឺជា​រូបិយប័ណ្ណ​របស់​ប្រទេស​ចំនួន ១០ ដែលមាន​តម្លៃ​ទាប​បំផុត​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​៖

​១. ដុល្លារ​ហ្ស៊ី​ម​បា​វ៉េ​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ប្រហែល ៣​សែន​ដុល្លារ​ហ្ស៊ី​ម​បា​វ៉េ​។ ប្រទេស​នេះ​បាន​ប្ដូរ​មក​ប្រើ​រូបិយប័ណ្ណ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​វិញ​។​

​២. កូ​ឡុង ប្រទេស​កូ​ស្តា​រី​កា​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ប្រហែល ៥៣០​កូ​ឡុង​។​

​៣. ហ្គូ​រ៉ានី ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ជាង​៥៧០០​ហ្គូ​រ៉ានី​។​

៤. ហ្វ្រ​ង់ ប្រទេស​ហ្គី​ណេ​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ជាង ៧៦០០​ហ្វ្រ​ង់​ហ្គី​ណេ​។​

៥. គីប ប្រទេស​ឡាវ​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ជិត ៨​ពាន់​គីប​។​

៦. ​រ៉ូ​ប​ល ប្រទេស​បេឡា​រូស​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ជិត ២​ម៉ឺន​រ៉ូ​ប​ល​។​

៧. ​រ៉ូ​ព្យ៉ា ប្រទេស​ឥណ្ឌូណេស៊ី​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ជាង ១៣ ០០០​រ៉ូ​ព្យ៉ា​។​

៨. ​សៅ​តូ​ម៉េ និង​ព្រី​ន​ហ្សី​បដូ​ប្រា (SÃO TOMÉ AND PRINCIPE DOBRA)៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ជាង ២២០០០​សៅ​តូ​ម៉េ និង​ព្រី​ន​ហ្សី​ប​។​

៩. ដុង ប្រទេស​វៀតណាម​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ប្រហែល ២២២០០​ដុង​។

១០.រៀល​ប្រទេស​អ៊ីរ៉ង់​៖ ១​ដុល្លារ​អាមេរិក គឺមាន​តម្លៃ​ប្រហែល​ជិត ៣​ម៉ឺន​រៀល​៕

money

​ប្រភព​៖ www.telegraph.co.uk