ធ្លាយ​អាថ៌កំបាំង​សត្វ​អំពិលអំពែក​បញ្ចេញ​ពន្លឺ​ភ្លឹបភ្លែតស្រប​គ្នា​​

កាលពីពេលថ្មីៗនេះ នៅ​ជួរ​ភ្នំ ក្រេ​ដ​ស្មូ​គី ភាគ​ខាងកើត​នៃ​រដ្ឋ ធេ​ន​ណេ​ស​ស៊ី សហរដ្ឋអាមេរិក មានភ្ញៀវទេសចរ​ជាច្រើន បានធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទៅ​ទី​នោះ​ ដើម្បី​ទស្សនា​សត្វ​អំពិលអំពែក​រាប់ពាន់​ក្បាល​បីដូច​​ជា​​អំ​ពូល​​ភ្លើង​​គ្រិស្ដ​ស្មាស់​ក្រោម​ស្បៃ​រាត្រី​។ ពួកវា​ជា​ពូជ​សត្វល្អិត​ដ៏​កម្រ​មួយ​ក្នុង​លោក​ ដែល​គេ​ស្គាល់​ជា​ពពួកសត្វ​បញ្ចេញ​ពន្លឺ​ភ្លឹបភ្លែត​ស្របគ្នា​រៀងរាល់ ១០ វិនាទី​ម្ដង​។ គេ​រកឃើញថា ពួកវា​បញ្ចេញ​ពន្លឺ​ដើម្បី​ទំ​នាក់​ទំ​នង​​ជាមួយ​មិ​ត្ដ​ភក្ដិ​រួម​អម្បូរ​អំឡុងពេល​រក​គ្នីគ្នា​បង្កាត់​ពូជ​។​

ompel

​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា សត្វ​អំពិលអំពែក​បញ្ចេញ​ពន្លឺ​ឱ្យ​សត្វ​ញី​មើលឃើញ​សត្វ​ឈ្មោល​ច្បាស់​។ វា​ក៏​អាចឱ្យ​សត្វ​ឈ្មោល​ងាយស្រួល​រក​សត្វ​ញី​ដែរ ពេល​បិទ​ពន្លឺ​មួយ​ភ្លឹបៗ​ឆ្លើយតប​រកគ្នា​។ ដូច្នេះ ការបញ្ចេញ​ពន្លឺ​ភ្លឹបភ្លែត​នោះ បាន​ជួយ​ទាំង​សត្វ​ញី និង​សត្វ​ឈ្មោល​ស្រួល​រក​ដៃគូ​ឃើញ​។​​

​សូមបញ្ជាក់ថា ពន្លឺភ្លើង​ដំណាលគ្នា​របស់​សត្វ​អំពិលអំពែក ត្រូវបាន​ប្រទះឃើញ​នៅតាម​បណ្ដោយ​ទន្លេ​តំបន់​ព្រៃ​ប្រទេស​ម៉ាឡេស៊ី និង​ហ្វី​លី​ពីន ជាទី​កន្លែង​ដែល​ពួកវា​ជួបជុំ​បង្កាត់​ពូជ​មួយឆ្នាំ​ទល់​មួយឆ្នាំ​។ នៅ​ភាគ​ខាងលិច លើ​ជួរ​ភ្នំ ក្រេ​ដ​ស្មូ​គី សហរដ្ឋអាមេរិក រដូវ​បង្កាត់​ពូជ​មាន​​រយៈពេល​ខ្លី​បំផុត គឺ​តែ ២ សប្ដាហ៍​ក្នុង​មួយឆ្នាំ​៕

ompel1

​ប្រភព​៖ whatsupkhmer

About Author:

Leave A Comment

Your email address will not be published. Required fields are marked *