មូលហេតុ​ចាស់​ពី​ដើម​មិន​ឲ្យ​កាត់​ក្រ​សក់​ពេលយប់​

​កាលពី​សម័យ​ដើម​គេ​ជឿ​លើ ជំនឿ​ណាស់ ហើយ​ជំនឿ​ទាំងនោះ​ក៏​ស័​ក្ត​សិទ្ធិ​ណាស់​ដែល ។ បើ​គេ​និ​យា​អ្វី​ហើយ​នោះ វា​នឹង​ក្លាយជា​ដូច​តាម​មាត់ ។ រហូតដល់​មាន​បន្សល់​រឿងនិទាន​មួយ​តំណាល់​ថា​៖ កាល​ពី​យូរលង់​ណាស់​មកហើយ មាន​មាន​ភូមិ​មួយ​ដែល​ជាប់​នឹង​ព្រៃឈើ​ធំៗ និង​មានគ្រួសារ​ជាច្រើន​រស់នៅ​ទីនោះ ប្រកប​របរ​បរបាញ់​សត្វ​ដើម្បី​ចិញ្ចឹមជីវិត​។

តែ​កា​ងារ​បរបាញ់​សត្វ​ប្តី​ជា​អ្នក​រាប់​រង ហើយ​ប្រពន្ធ ត្រូវ​នៅផ្ទះ មើលថែ​កូន និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ក្នុងផ្ទះ​។  ជាធម្មតា​ខាង​បុរស​ជា​ប្ដី​តែងតែ​ចេញពីផ្ទះ​ជាមួយនឹង​អ្នកជិតខាង បួន ទៅ ប្រាំ​នាក់ សំដៅទៅ​ព្រៃ​ដែល​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ដែរ និង​រយៈពេល ៣ ឬ បួន​ថ្ងៃ​ទើប​ប្ដី​របស់គាត់​ត្រឡប់មកវិញ​។ ថ្ងៃមួយ​មុន​បុរស​ជា​ប្ដី​ចេញទៅ​បាន​ផ្ដែរ​ផ្ដាំ​ប្រពន្ធ​ថា នាង​! ចូរ​កុំ​កាត់​ក្រចក​នៅពេល​យប់​ឲ្យ​សោះ ហើយក៏​ធ្វើដំណើរ​ចេញទៅ​ដូច​សព្វដង​។​
​នៅ​យប់​ដែល​បុរស​ជា​ប្ដី​ចេញទៅ​នោះ ស្រាប់តែ​នារី​ជា​ប្រពន្ធ​កំពុង​យោលអង្រឹង​លួង​កូន​ឱ្យ​គេង​នៅពេល​យប់​ក៏ ស្រាប់តែ​បុក​ម្រាមដៃ​ជាមួយនឹង​អង្រឹងឫស្សី​របស់​កូន ហើយ​រហែក​ក្រចក​បន្តិច​។ នារី​ជា​ប្រពន្ធ​នៅ​មិន​សុខ​មិន​សាប់​នឹង​ក្រចក​រហែក  ក៏​ដើរ​សំដៅ​ទៅយក​កន្ត្រៃ​ច្រឹប​កាត់​នូវ​ក្រចក​ដែល​រហែក​នោះ​ទាំងយប់ ដោយ​ពុំ​ចាប់អារម្មណ៍​នូវ​បណ្ដាំ​របស់​ប្ដី​ឡើយ​។​

​លុះដល់​ព្រឹក​ឡើង ក៏​ស្រាប់តែ​អ្នកជិតខាង​បាន​សែង​សាក​សព្វ​បុរស​ជា​ប្ដី មកដល់​នៅ​នឹង​មុខផ្ទះ​។ នារី​ជា​ប្រពន្ធ​រន្ធត់​ជាខ្លាំង ព្រមទាំង​យំសោក​បោក​ខ្លួន​ស្ដាយស្រណោះ​រូប​ប្ដី ហើយក៏​បាន​សួរ​នូវ​ដំណើរ​ដើមទង​នៃ​ការស្លាប់​របស់​ប្ដី​ខ្លួន​។ អ្នក​បាន​បន្តថា​កាលពី​រំលង​អា​អធ្រាត្រ​ពួកគាត់​ទាំងអស់គ្នា​បាន​ឈប់ សម្រាក​នៅលើ​ដើមឈើ​ខ្ពស់ៗ ក៏​ស្រាប់តែ​ឮ​សំឡេង​អ្នក​ស្រែកហៅ​ចំឈ្មោះ​បុរស​ជា​ប្ដី ដោយ​ប្រាប់ថា​កូន​ឈឺ​ត្រូវ​ប្រញាប់​ទៅយក​ទៅ​ព្យាបាល​។

ហើយ​បុរស​ជា​ប្ដី​ក៏​ចុះមក តែ​បែរជា​មិនឃើញ​អ្នកណា​ទៅវិញ ឃើញតែ​ខ្លា​។ បុរស​ជា​ប្ដី​ក៏​ស្រែក​ឲ្យ​អ្នក​ខាងលើ​ជួយ តែ​នៅពេល​អ្នក​ទាំងអស់គ្នា​ពេល​ចុះ​ទៅដល់​គាត់​ក៏ត្រូវ​ខ្លាខាំ​ស្លាប់ បាត់ទៅហើយ​។​
​នេះ​ជា​ទំ​នឿ​ដែលមាន​តៗ​គ្នា ចាប់តាំងពី​សម័យ​ដើម​មក​ម្លេះ តែ​ពេលបច្ចុប្បន្ន វា​លែងមានទៀតហើយ​ព្រោះថា មនុស្ស​ម្នាក់​ប្រកប​របស់​ចិ​ញ្ចិ​ម​ជីវិត ដោយ​ការធ្វើការងារ​ផ្សេង នៅ​ទីប្រជុំជន មិនមែន​នៅក្នុង​ព្រៃ ទៀត​ទេ តែបើ​ទៅក្នុង​ព្រៃ​ក៏​គេ​មាន​របៀប​នៃ​ការការពារ​ខ្លូន​របស់គេ​ផងដែរ ៕

cut cut nails
​ប្រភព ៖ khmerscoop.com

About Author:

Leave A Comment

Your email address will not be published. Required fields are marked *