សូម​ប្រុងប្រយ័ត្ន​ចំពោះ​លេខ​កូដ sticker ដែល​បិទ​លើ​ផ្លែឈើ​

​កន្លងមក​ពេលដែល​អ្នកទិញ​ផ្លែឈើ​អ្នក​ច្បាស់​ជា​មិន​កត់សំគាល់ sticker ដែលមាន​លេខ​កូដ​បិទ​នៅលើ​នោះឡើយ​។ តើ​អ្នក​ដែល​ចង់​ដឹង​ថា​​លេខ​កូដ​ទាំងនោះ​មានន័យថា​ម៉េច​ទេ​? លេខ​កូដ​នោះ​គឺ​តំណាងអោយ​ព័ត៌​មាន​​អំពី​ផ្លែឈើ​។ ដូច្នេះ លើក​ក្រោយពេល​ដើរ​ទិញ​ផ្លែឈើ​អ្នក​ច្បាស់​ជា​​យក​ចិត្ត​ទុក​ដាក់​​លើ​លេខ​កូដ​ទាំងនេះ​មិន​ខាន​។​

apple sticker

១. បើ​លេខ​កូដ​បួន​ខ្ទង់​ហើយ​ផ្តើម​ដោយ​លេខ​៣​និង​៤ បានន័យថា​ផលិតផល​នេះ​ត្រូវបាន​ផ្សាំ និង​ដាំ​ដោយ​ប្រើ​ជី​សិប្បនិម្មិត​។​

២. បើ​លេខ​កូដ​ប្រាំ​ខ្ទង់ និង​ផ្តើម​ដោយ​លេខ​៨ បានន័យថា​ផ្លែឈើ​នេះ​ជា​ផលិតផល GMO​។ វា​ជា​សារធាតុ​ដែល​ចាក់​ទៅ​ដើម្បីអោយ​ផ្លែឈើ​ល្អ ឬ​អាចជា​សារធាតុ​គីមី​តែម្តង​ក៏បាន​។​

៣. បើ​លេខ​កូដ​ប្រាំ​ខ្ទង់ និង​ផ្តើម​ដោយ​លេខ​៩ បានន័យថា​ផ្លែឈើ​នេះ​ជា​ផ្លែឈើ​ធម្មជាតិ ឬ​អាច​ហៅថា​សរីរាង្គ​។ សរុបសេចក្តី​ទៅ លេខ​កូដ​នេះ​គឺ​បញ្ជាក់ថា​ផ្លែឈើ​គ្មាន​ការចាក់​បញ្ចូល​សារធាតុ​គីមី ឬ​ផ្សាំ​ដោយ​ជី​សិប្បនិម្មិត​ទេ​៕

​ប្រភព​៖ mylekha.com

About Author:

Leave A Comment

Your email address will not be published. Required fields are marked *