អ្នកជំនាញ​ប្រាប់​ហេតុផល​ឱ្យ​ស្រី្ត​គួរ​ប​ញ្ឃ​ប់​ការពាក់​អាវទ្រនាប់​!

បច្ចុប្បន្ន​មនុស្ស​ស្រី​សឹងតែ​ទាំងអស់​កំពុង​ពាក់អាវ​ទ្រនាប់ ព្រោះ​ការពាក់​អាវទ្រនាប់ អាច​រក្សា​សុដន់​ឱ្យនៅ​មួយកន្លែង ជាពិសេស​ក្នុង​ករណី​​សុដន់​ដែល​ធំ​។ តែ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា​វា​មាន​ផល​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​។​

loading...

អាវទ្រនាប់1

​លោក​សាស្ត្រាចារ្យ Jean Dennis Rouillion ជា​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Franche-Comete បាន​សិក្សា​លើ​ផល​វិជ្ជមាន និង​អវិជ្ជ​មាន​​នៃ​អាវទ្រនាប់ ទៅលើ​នារី​ចំនួន​៣៣០​នាក់​។ អាយុ​ស្ត្រី​ដែល​ចូលរួម​ចាប់ពី​១៨-៣៥​ឆ្នាំ ហើយ​ពួកគេ​បាន​ពាក់អាវ​ទ្រនាប់​តាំងពីក្មេង​។ ការ​រកឃើញ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​។​

​អាវទ្រនាប់​ត្រូវបាន​គេ​រកឃើញថា​មិនមាន​តួនាទី​ក្នុងការ​ការពារ​ការ​យារ​ធ្លាក់​សុដន់ និង ជួយ​ទ្រ​ដើមទ្រូង​ឡើយ​។ ជាក់ស្តែង ឥទ្ធិពល​របស់​​វា​គឺ​ផ្ទុយស្រឡះ វា​ត្រូវបាន​រកឃើញថា ទំលាប់​នៃ​ការពាក់​អាវទ្រនាប់​នាំអោយ​យារ​សុដន់​ទៅវិញ​។ មិនតែប៉ុណ្ណោះ ក្បាលដោះ​ស្រី្ត​ដែល​​បញ្ឈប់​ការពាក់​អាវទ្រនាប់​កំឡុងពេល​ស្រាវជ្រាវ បានលើកឡើង​៧​មី​លី​ម៉ែត្រ​នៅពេល​បញ្ចប់​ការស្រាវជ្រាវ​។​

​លោក​សាស្ត្រាចារ្យ​រូបនេះ បាន​អះអាងថា​អាវទ្រនាប់​បង្អាក់​ចលនា​រត់​របស់​ឈាម ហេតុនេះហើយ​ស្ត្រី​ដែល​មិន​ពាក់​វា ចំនួន​កូ​លេ​ជេន​កើន​ឡើង ដែល​ជួយ​បន្តឹង​អោយ​ស្បែក​តឹង​ណែន​ល្អ​។ ទោះបី​ជាមាន​នារី​ជាច្រើន​ដែល​ពាក់អាវ​ទ្រនាប់​ដោយ​អះអាងថា​វា​ជួយ​សម្រស់ ប៉ុន្តែ​​ជាក់ស្តែង​ការមិន​ពាក់​វា​នឹង​ជួយ​សុដន់​អោយមាន​លក្ខណៈ​ល្អ​ទៅវិញ​៕

​ប្រភព​៖ healthylifeexperts