ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ពី អត្ថប្រយោជន៍​នារី​ដែលមាន​កំប៉េះគូថ​ធំ​

ស្ត្រីដែលមានកំប៉េះគូថធំ គឺមានប្រាជ្ញាឆ្លាតវៀងវៃ និងមានឱកាសកើតជំងឺរ៉ាំរ៉ៃតិចជាងស្ត្រី ដែលមានទំហំកំប៉េះគូថមធ្យម ឬស្វិត។ មិនត្រឹមតែប៉ុណ្ណោះស្ត្រីប្រភេទនេះ មានកូនឆ្លាត ដោយសារចំនួនលើសលុបនៃជាតិខ្លាញ់ Omega 3 ដែលបានផ្ទុកក្នុងកំប៉េះគូថ ដែលវាជួយដល់ខួររបស់ទារកលូតលាស់បានល្អ។ នេះបើយោងតាមការសិក្សានៅសាកលវិទ្យាល័យ Oxford។

អ្វីដែលពិសេសនោះ ស្ត្រីមានកំប៉េះគូថធំមានកម្រិតកូឡេស្ដេរ៉ុលទាប និងមានអ័រម៉ូនល្អ ដែលជំនួយដល់ដំណើរការបំលែងជាតិស្ករល្អ។ ស្ត្រីកំប៉េះគូថធំមានភាគរយតិចណាស់ក្នុងការកើតជំងឺទឹកនោមផ្អែម ឬបញ្ហាជំងឺបេះដូង។

loading...

លោក Konstantinos Manolopoulos សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford ដែលដឹកនាំក្រុមស្រាវជ្រាវនេះនិយាយថា ស្ត្រីជាមួយនឹងជាតិខ្លាញ់ក្នុងកំប៉េះគូថមានកម្រិតកូឡេស្ដេរ៉ុល និងជាតិស្ករទាប។

ស្ត្រីដែលមានកំប៉េះគូថធំមានផ្ទុកអ័រម៉ូន Leptin និង Dinopectina។ អ័រម៉ូន Leptin គឺជាអ័រម៉ូនមួយដែលជំនួយដល់ការគ្រប់គ្រងទម្ងន់ ខណៈដែលអ័រម៉ូន Dinopectina ប្រឆាំងនឹងរាគរូស និងបញ្ហាក្រពះ៕

rear

ប្រភព៖ healthexpertgroup