អាវ​កីឡា​ជំនាន់​ថ្មី មាន​ភាព​ឆ្លាត​វៃ​ជួយ​ឱ្យ​ត្រជាក់​ខ្លួន​ពេល​បែកញើស​​ (មានវីដេអូ)​

អាវកីឡាចុងក្រោយបង្អស់ ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅ MIT និងដំណើរការផលិតឡើងជាមួយនឹងក្រុមហ៊ុន New Balance ។ វាគឺជាអាវដែលដឹងថាអ្នកបែកញើសកម្រិតណា ហើយនឹងធ្វើឱ្យអ្នកត្រជាក់ខ្លួនភ្លាមៗ។

loading...

sport

នេះគឺជាអាវកីឡាថ្មីបំផុតដែលធ្វើឱ្យខ្យល់ចេញចូលបាននៅពេលអ្នកបែកញើស។ វាមានប្រសិទ្ធភាពខ្ពស់ដោយសារបាក់តេរីបុរាណមួយ ដែលគេដាក់នៅលើអាវនេះ។

អ្នកវិទ្យាសាស្ត្រនៅ MIT បានរកឃើញកោសិកាចេះពង្រីកខ្លួន NATTO នេះ ដែលទាក់ទងនឹងសំណើម ហើយក៏បានសហការគ្នាជាមួយនឹងក្រុមហ៊ុន New Balance ដើម្បីបង្កើតកោសិកាបាក់តេរីនេះទៅលើអាវកីឡាថ្មីនេះ។ វាដូចជាស្បែកទីពីររបស់យើងអញ្ចឹង។

ការធ្វើចលនានឹងធ្វើឱ្យបាក់តេរីនោះបើករន្ធនៅលើអាវ។ សំណើមនិងកម្ដៅធ្វើឱ្យបើករន្ធដើម្បីឱ្យមានខ្យល់ចេញចូល៕


ប្រភព៖ techinsider , khmeread