គំនិត​ពិសេស​​ ដើម្បីអ្នករកស៊ី​​ ​ជោគជ័យ!

តើអ្វីទៅហៅថាការរកស៊ី? នៅពេលដែលអ្នកចង់បើកមុចរបររកស៊ីណាមួយតើអ្នកត្រូវយលដឹងពីអ្វីខ្លះ? ដើម្បីដោះស្រាយចម្ងល់ សូមអាននូវអត្តបទខាងក្រោមដោយការយកចិត្តទុកដាក់ ។

– ប្រាក់ចំណូល និងចំណាយ៖ ទាំងហិរញ្ញប្បទានផ្ទាល់ខ្លួន ទាំងហិរញ្ញប្បទាននៅក្នុងមុខរបររកស៊ី ពោលគឺត្រូវចាប់គិតគូរអំពីចំណូលនិងចំណាយ តើបានចាប់ផ្តើមមុខរបរឡើងជាមួយនឹងដើមទុនប៉ុន្មាន ចំណាយលើសោហ៊ុយអស់ប៉ុន្មាន ចំណាយលើជីវភាពរស់នៅអស់ប៉ុន្មាន។ សូមខិតខំធ្វើយ៉ាងណាឲ្យមានប្រាក់នៅសល់សម្រាប់សន្សំទុកដាក់ឲ្យបាន។

– ដើមទុន៖ អ្នកត្រូវតែរៀបចំបង្កើតឲ្យមានផែនការអាជីវកម្មនិងផែនការឃោសនាផ្សព្វផ្សាយឡើង។ ផែនការទាំងអស់នោះវាមិនសុទ្ធតែត្រឹមត្រូវទាំងអស់រហូតនោះទេ ជួនកាលអ្នកត្រូវកែសម្រួលវា សម្របទៅតាមសភាពការឡើងវិញជាបន្តបន្ទាប់ ក៏ប៉ុន្តែមានផែនការទើបអ្នកដឹងថាតើត្រូវធ្វើអ្វី ដើម្បីសម្រេចអ្វី ហើយនិងតើត្រូវធ្វើយ៉ាងណា យ៉ាងដូចម្តេច។

– យល់ដឹងពីសេដ្ឋកិច្ចទីផ្សារ៖ ត្រូវសាកល្បងប្រមើលមើលចរន្តសាច់ប្រាក់នៃអាជីវកម្ម ដែលអាចនឹងកើតមាននៅក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខ។ ការធ្វើដូច្នេះវានឹងជួយឲ្យអ្នកមានគំនិតរឹះរកកាលានុវត្តភាពដែលអាចនឹងកើតមានឡើងបាន។

– ឆន្ទះនៃការរកស៊ី៖ សូមនិយាយអំពីគំនិតរបស់អ្នកប្រាប់បងប្អូននិងមិត្តភក្តិ ដើម្បីឲ្យគេជួយផ្តល់យោបល់និងការណែនាំ។ លោកអ្នកក៏អាចស្នើឲ្យ គំនិតខ្លះៗពីអ្នកដែលមានជំនាញខាងរកស៊ី ជាពិសេសង្នកដែលជោគជ័យខាងរកស៊ីពីមុនមក អ្នកអាចប្រឹក្សាយោបល់ពីពួកគេទាំងនោះ៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *