លោកអ្នក​ធ្លាប់​ឃើញ​កូន​កើត​ក្នុង​ស្រោម​ទេ (​មាន​វីដេអូ​)

ជាទូទៅទារកនៅក្នុងផ្ទៃម្តាយ នៅពេលដល់ពេលកំណត់ត្រូវកើតចេញមកគឺកើលតមកធម្មតា តែក៏មានទារកមួយចំនួនដែលកើតចេញមកគឺនៅក្នុងស្រោម ដែលភាសា សមញ្ញតែងហៅថា កូនកើតមកមានគង់សំណុំ បើមានសង្វាពាក់ក ឬពាក់ឆៀងទៀត ហៅសង្វាគង់សំណុំ ។ 

លក្ខណៈពិសេសជាគុណសម្បត្តិក៏មាន គុណវិបត្តិក៏មាន ។ ក្មេងនេះកាលពីអតីតជាតិ ធ្លាប់កើតជាកំណើតទេវតា ឬជាអ្នកធ្លាប់សិក្សាមន្តវិជ្ជាសៃយសាស្ត្រ ធ្លាប់ជាវិធ្យាធរ (ពិធ្យាធរ)ដ៏ខ្លាំងស័ក្តិសិទ្ធិ ។ លុះមកអត្តភាពនេះ ក៏កើតមកមានគង់សំណុំតាមធម្មជាតិតែម្តង ។

loading...

គុណវិបត្តិ បើឪពុកម្តាយ ញាតិមិត្រមិនដឹង ហើយយកថង់សំណុំនេះ បោះចោល ឬមិនបានរៀបគ្រូកំណើត គឺគ្រូសំណុំ ឬគ្រូសង្វាឲ្យ ក្មេងនេះ នឹងមានជំងឺឈឺជានិច្ច ចាប់ពីចន្លោះអាយុ ១ ឆ្នាំ រហូតដល់ ៧ ឆ្នាំ បើមិនដូច្នោះទេ នឹងក្លាយជាមនុស្សពិការក្នុងពេលកំពុងវ័យវិវត្ត អាចពិការភ្នែក ឬពិការអវយវៈតែម្តង ។

tark2

គុណសម្បត្តិ បើដឹងបានយកសំណុំនេះ សេកមន្តពញាធម្មរាជ ហើយទុកឲ្យក្មេងនេះបរិភោគ ឬរៀបគ្រូសំណុំសង្វាបានត្រឹមត្រូវ ក្មេងនេះ មានប្ញទ្ធិអានុភាពខ្លាំងពិសេស មានប្រាជ្ញា ឈ្លាសវាងវៃ សិក្សាអ្វី ក៏ពិសេសជាងអ្នកណាៗ រហូតអាចដឹងរឿងដែលនឹងកើតមានក្នុងពេលខាងមុខទៀតផង៕

ប្រភព ៖ ឧបាសក ធម្មានន្ទ