អ្នក​គួរយល់ដឹង​ពី​ចំណុច វិជ្ជមាន និង​អវិជ្ជមាន​នៃ​រន្ធ USB Type-C

ការវិវត្ត នៃការរីក លូតលាស់រន្ធ USB Type-Cជាអ្វី? ស្មាតហ្វូនដំនើរការ Android ដែលមាន ឈ្មោះថា OnePlus Two បានគ្នាភ្ជាប់ជាមួយរន្ធ USB Type-C ។ ផលប្រយោជន៍ របស់រន្ធ USB Type-C យើងអាចដឹង ថាវាអាចផ្ទេរ ទិន្នន័យបាន លឿនជាង Micro USB និងវាមាន រូបរាងប្រហាក់ ប្រហែល Micro USB ដែរ តែអ្នក អាចដោត វាពេល សាកថ្ម នៅផ្នែកខាង ណាក៏បាន។


loading...
បើគិតលើជ្រុងម្ខាងទៀត ការប្រើប្រាស់ USB Type-C នេះពិតជាមាន ផលវិបាកច្រើន ក្នុងការ ប្រើប្រាស់ នាពេល បច្ចុប្បន្ននេះ ដូចនេះ សូមស្វែងយល់ ពីការបង្ហាញ របស់យើង នៅខាងក្រោម៖
-ឧបករណ៍ប្រើប្រាស់USB Type-C នេះ មិនប្រាកដថា សាកបញ្ចូលថ្ម បានរហ័៖ យើងអាចឃើញនៅលើស្មាតហ្វូន OnePlus Two ដែលមាន ប្រើប្រាស់រន្ធ USB Type-C នេះ បានកំណត់ត្រឹម USB 2.0 តែប៉ុណ្ណោះ ដូចនេះ វាគ្មានអ្វី អស្ចារ្យជាង Micro USB ទេ ហើយអ្វីដែល សំខាន់ជាងនោះ គឺដុំសាកថ្ម នោះទេ។
-ឧបករណ៍ប្រើប្រាស់USB Type-C នេះ មិនប្រាកដ ថាផ្ទេរទិន្នន័យ បានរហ័ស៖ ប្រភេទ USB Type-C នេះក៏មានប្រភេទវាដែរ ដោយមាន ប្រភេទ USB 2.0, USB 3.0 និង USB 3.1 ហើយនា ពេលនេះ នៅលើ ស្មាតហ្វូន OnePlus Two នោះប្រើត្រឹម USB 2.0 តែប៉ុណ្ណោះ ដូចនេះមាន ន័យថា ដូចតែ Micro USB ដដែលហ្នឹង គ្រាន់តែខុស រូបរាងតែប៉ុណ្ណោះ។
-ឧបករណ៍ប្រើប្រាស់USB Type-C នេះ អាចពិបាក នៅពេល ធ្វើដំនើរកំសាន្ត៖ បើសិនជាអ្នកភ្លេចយកខ្សែសាកវាទៅ តាមខ្លួនច្បាស់ ជាពិបាកហើយ ដោយសារ មានឧបករណ៍ តិចបំផុត ដែលកំពុងប្រើ USB Type-C នេះ។ បើប្រើ Micro USB អាចងាយនឹងខ្ចី អ្នកជិត ខាងបាន។
-ឧបករណ៍ប្រើប្រាស់USB Type-C នេះ មិនងាយរកទិញ និងថ្លៃ៖ ដោយសារតែខ្សែប្រភេទនេះ មិនទាន់មាន ការពេញនិយម ដូចនេះ មានក្រុមហ៊ុន តិចតួចបំផុត ដែលផលិតខ្សែ ប្រភេទនេះលក់ ដូចនេះ វាអាចពិបាក រកទិញ និងអាច មានតម្លៃថ្លៃ ដោយសារ វាមាន ចំនួនតិច។
-ឧបករណ៍ប្រើប្រាស់USB Type-C នេះ មានតិចតួចបំផុតនៅលើទីផ្សារ៖ ឧបករណ៍ជាច្រើន នៅលើទីផ្សារ ភាគច្រើន សុទ្ធតែប្រើ Micro USB ដូចនេះ បើអ្នកប្រើ USB Type-C នេះ ច្បាស់ជា ខុសគេ ហើយបើអ្នក គ្មានខ្សែ Micro USB ច្បាស់ជា មិនអាចប្រើប្រាស់ ឧបករណ៍ ទាំងនោះ បាននោះទេ៕

ប្រភព៖ Report.com