ងាយៗដើម្បីឲ្យភ្លៀវដែលអ្នកហៅ ចូលរួមទាំងអស់គ្នា ក្នុងថ្ងៃមង្គលការ

ក្នុងការចាត់ពិធីមង្គលការ ត្រូវតែល្អិតល្អន់ច្បាស់លាស់ទាំងអស់ តែនៅមានរឿងមួយទៀត ដែលត្រូវតែច្បាស់លាស់ដែរនោះគឺ ភ្ញៀវដែលត្រូវមកចូលរួមក្នុងពិធី។សម្រាប់កូនកម្លោះកូនក្រមុំថ្មោងថ្មីមិនបាច់បារម្ភទេ ចំពោះពិធីមង្គលការគ្រាដំបូងក្នុងជីវិតនេះ ថ្ងៃនេះ ហាស ហាស ហា មានដំបូន្មានល្អៗមកជម្រាបជូនដូចខាងក្រោម។

-ធ្វើបញ្ជីរាយឈ្មោះភ្ញៀវទាំងអស់ដែលត្រូវអញ្ជើញ៖ ដំបូងបំផុតយើងគួរកត់ឈ្មោះភ្ញៀវទាំងអស់ ដោយឱ្យទាំងលោកឪពុកអ្នកម្តាយរបស់ខាងប្រុស និងខាងស្រី រួមទាំងកូនកម្លោះកូនក្រមុំខ្លួនឯងផង សរសេរឈ្មោះភ្ញៀវរបស់ខ្លួនឯងចេញមក។ ដើម្បីភាពងាយស្រួល អ្នកអាចញែកឈ្មោះភ្ញៀវចេញជាក្រុម ដូចជា សាច់ញាតិកូនកម្លោះ-កូនក្រមុំ ភ្ញៀវចាស់ទុំរបស់ខាងលោកឪពុកអ្នកម្តាយ មិត្តភ័ក្តិនៅផ្ទះ មិត្តភ័ក្តិកន្លែងធ្វើការ មិត្តភ័ក្តិសម័យរៀន យកទាំងរបស់កូនកម្លោះ និងកូនក្រមុំទាំងអស់ និងកុំភ្លេចដាក់លេខរៀងផងដើម្បីឱ្យដឹងចំនួន។

loading...

-ចំនួនភ្ញៀវដែលត្រូវអញ្ជើញ៖ អ្នកត្រូវតែមើលផងថា ចំនួនទឹកប្រាក់ក្នុងការរៀបចំពិធីមង្គលការរបស់អ្នកនេះមានប៉ុន្មានសូមអ្នកកុំភ្លេចឱ្យសោះថា សំបុត្រអញ្ជើញ1សន្លឹក អាចអញ្ជើញភ្ញៀវបានច្រើនជាង1នាក់ ដូចជា អញ្ជើញជាគូ ឬអញ្ជើញទាំងគ្រួសារដែលអាចមានសមាជិកដល់ទៅ 4 – 5 នាក់ ដូច្នេះហើយអ្នកត្រូវចេះគិតប៉ាន់ស្មានការចំណាយនៅក្នុងផ្នែកផ្សេងៗឱ្យស៊ីគ្នាជាមួយចំនួនភ្ញៀវដែលមកចូលរួម ដូចជា ថ្លៃម្ហូបអាហារ ថ្លៃទីកន្លែង រួមទាំងការចំណាយក្នុងការធ្វើសំបុត្រអញ្ជើញ និងវត្ថុអនុស្សាវរីយ៍ផង។ អ្នកត្រូវប៉ាន់ស្មាននិងត្រៀមបំរុងទុកក្រែងលោខ្វះខាតនៅក្នុងថ្ងៃប្រារព្ធពិធីផងដែរ។

-សំបុត្រ និងស្រោមសម្រាប់អញ្ជើញភ្ញៀវ៖ ក្នុងការកុម្ម៉ង់ធ្វើសំបុត្រអញ្ជើញ អ្នកគួរកុម្ម៉ង់ឱ្យច្រើនជាងចំនួនដែលបានគិតទុកប្រមាណជា 5% ដើម្បីទុកសឺគួរសម្រាប់ភ្ញៀវមួយចំនួនដែលយើងអាចភ្លេចភ្លាំង ដែលយើងអាចនឹងហុចអញ្ជើញគេបានភ្លាមនៅពេលបានជួប។ ចំណែកឯស្រោមវិញ សូមឱ្យត្រៀមទុកឱ្យច្រើនជាងសំបុត្រ ព្រោះវាច្បាស់ជាមានការសរសេរ ឬវាយឈ្មោះភ្ញៀវខុសខ្លះមិនខាន។

-ចំណុចគួរប្រយ័ត្ន៖ កុំឱ្យសោះ! សូមអ្នកកុំប្រញាប់ចែកសំបុត្រអញ្ជើញមុនថ្ងៃរៀបមង្គលការយូរពេក ព្រោះក្រៅពីអាចធ្វើឱ្យភ្ញៀវភ្លេចថ្ងៃការរបស់អ្នកហើយ នៅអាចធ្វើឱ្យភាពរំភើបញាប់ញ័រ និងភាពចង់ទៅចូលរួមសម្តែងក្តីសោមនស្សថយចុះអស់ទៀតផង ដូច្នេះគួរចាប់ផ្តើមចែកមុនថ្ងៃរៀបការប្រមាណ 6 – 8 ថ្ងៃ ដោយអ្នកអាចរៀបរាប់អញ្ជើញដោយមាត់ទទេមុនហ្នឹងសឹនក៏បាន។

គួបញ្ជាក់ថា កូនកម្លោះកូនក្រមុំត្រូវមិនភ្លេចទៅអញ្ជើញភ្ញៀវសំខាន់ៗដោយខ្លួនឯងឡើយ ជាពិសេសភ្ញៀវចាស់ទុំទាំងឡាយដែលជាមនុស្សសំខាន់នៅក្នុងពិធី កុំផ្ញើបន្ត ឬផ្តាំតាមគេទៅឱ្យសោះ ព្រោះចាស់ៗគាត់នឹងគិតថា ជាការមិនផ្តល់កិត្តិយសដល់រូបគាត់៕

Image result for wedding

ប្រភព៖Has Has ha