របៀបការពារ និងសង្គ្រោះបឋមដល់ជនរងគ្រោះដោយរន្ទះបាញ់​

ក្នុងរដូវភ្លៀងធ្លាក់នេះតែងកើតមានខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់ បណ្តាលឲ្យមានមនុស្សម្នា និងសត្វស្លាបជាច្រើនថែមទៀតផង ។ហេតុនេះហើយអ្នកគួតែ យកចិត្តទុកដាក់ឲ្យបានខ្ពស់អំពីបញ្ហានេះឲ្យបានខ្លាំង។ 

នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។

loading...

គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលអោយហើម រឺដាច់សរសៃរឈាមចូរក្បាលដែរ។

អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្តិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។

Image result for រន្ទះបាញ់

+វិធីការពារ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ …

– រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ៕

Image result for រន្ទះបាញ់

ប្រភព៖គំនិត និងការច្នៃប្រឌិត