ក្រុមហ៊ុនSamsung ខាតប្រាក់រាបពាន់លានដុល្លារដោយសា Galaxy Note7

បន្ទាប់ពីមានព័ត៌មានស្ដីពីការផ្ទុះទូរស័ព្ទ Samsung Galaxy Note 7 នៅពេលកំពុង សាកថ្ម ក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះ បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដោយសារ ការផ្អាកការលក់ទូរស័ព្ទម៉ូដែលនេះជាបណ្តោះអាសន្ន និងការហៅត្រលប់មកវិញចំពោះអតិថិជនដែលជាវទៅប្រើប្រាស់រួចដើម្បីធានាសុវត្ថិភាពព្រមជាមួយនឹង ការបញ្ជាក់ពីការទទួលខុសត្រូវចំពោះផលិតផលខ្លួន។

យោងតាមទី ភ្នាក់ងារសាព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៏កាលពី ថ្ងៃព្រហស្បតិ៍ទី 01 កញ្ញា ក្រុមហ៊ុន អេឡិកត្រូនិក Samsung រំពឹងប្រកាសហៅ ត្រឡប់ មកវិញទាំងអស់នូវស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន គឺ Galaxy Note 7 ដែលលក់ ទើបបានមួយសប្តាហ៍។ ក្នុងនោះដែរ ទីភ្នាក់ងារសាព័ត៌មានរ៉យទ័របានរាយ ការណ៏ កាល ពីថ្ងៃព្រហស្បតិ៍ថា ឧបទ្ទវហេតុនេះបានបង្ខំឲ្យ Samsung ពន្យារពេលនាំចេញ នូវស្មាតហ្វូន Galaxy Note 7 និងទទួលរងការខាតបង់អស់ 7 ពាន់លានដុល្លារអាមេរិក នៃ តម្លៃទីផ្សាររបស់ខ្លួន។

loading...
1-1
2