ទីបំផុតIphone7 បង្ហាញខ្លួន និងដាក់លក់ជាផ្លូវការហើយ

iPhone 7 Plus បានបង្ហាញខ្លួន ហើយកាលពីម្សិលមិញនេះ ដោយ Apple បានធ្វើការកែប្រែ និងច្នៃប្រឌិតស្មាតហ្វូន ប្រចាំឆ្នាំរបស់ខ្លួន បានយ៉ាងប្រសើរ មិនត្រឹមតែមាន រូបរាងស្រស់ស្អាត ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានកម្លាំង ម៉ាស៊ីនប្រសើរជាជាង iPhone 7 ច្រើនទៀតផង ធ្វើឲ្យខ្ញុំពេញចិត្ត ស្ដូកតែម្ដង។ ចង់ដឹងថា iPhone 7 Plus មានលក្ខណៈសម្បត្តិ ពិសេសៗ។

loading...

iPhone7-Event-iPhone-48-630x354

គ្រាន់តែឃើញរូបរាងភ្លាម យើងអាចនិយាយបានថា មានទាំងអ្នកស្រលាញ់ និងមិនស្រលាញ់ តែខ្ញុំជឿថានឹង មានអ្នកស្រលាញ់ ច្រើនជាងព្រោះ រចនាបទរូបរាង ទាំងមូលរបស់ iPhone 7 Plus ពិតជាមានភាព ទាក់មែនទែន ស្ដើងជាងមុន ពិតជាទាក់ទាញ អារម្មណ៍ខ្លាំងណាស់។ សម្រាប់ខ្ញុំផ្ទាល់ គឺពេញចិត្តបំផុតជាមួយ រចនាបទថ្មីរបស់វា ដោយផ្នែកខាងឆ្វេង យើងនៅតែទទួល បាននូវប៊ូតុងកាច់រំញ័រ និងប៊ូតុងសម្លេង រីឯខាងស្ដាំគឺប៊ូតុង Power ដដែល និងមានរន្ធដាក់ស៊ីម នៅកន្លែងដដែល ក៏ប៉ុន្តែអ្វីដែលកាន់ តែភ្ញាក់ផ្អើលនោះគឺថា នៅផ្នែកខាងលើ និងក្រោម Apple បានបំពាក់មកជា មួយនឹងរន្ធបំពង សម្លេងដល់ទៅ 2 ជាប្រភេទ Stereo ធ្វើឲ្យការស្ដាប់តន្ត្រី កាន់តែមានសម្លេងច្បាស់ និងពិរោះជាងមុន ដល់ទៅ 2 ដង ហើយលេងហ្គេម កាន់តែពិសេសតែម្ដង។

iphone-7-plus-hajek

ប៊ូតុង Home ក៏ត្រូវបានកែប្រែ យ៉ាងប្រសើរផងដែរ ជាមួយនឹង Touch ID ជំនាន់ថ្មី ធ្វើឲ្យម្ចាស់ iPhone 7 Plus កាន់តែងាយស្រួល ក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ដោយវាដំណើរការ បានយ៉ាងរហ័ស រលូន និងមានគុណភាពរឹងមាំ អមមកជាមួយនឹង Taptic Engine សម្រាប់ឲ្យយើង ប្រើប្រាស់ទៅលើ មុខងារជាច្រើន មិនត្រឹមតែដោះសោរឡើយ ដោយក្នុងនោះ រួមមានដូចជា Quick Actions, Messages, Notifications និង Ringtones ជាដើម។P.R

space-black-iphone7-hajek
iphone7-moc-474A5349