ចាន់ វឌ្ឍនាកា ឈ្នះពានរង្វាន់ កីឡាករល្អជាងគេ និង​ទាត់បញ្ចូលទីច្រើនជាងគេពីរឆ្នាំជាប់គ្នា

កាឡាករឆ្នើម ប្រចាំព្រះរាជណាចក្រកម្ពុជាយើង កីឡាក ចាន់ វឌ្ឍនាកា បានលើកពានរង្វាន់ជាកីឡាករល្អជាងគេ និងជាកីឡាករដែលទាត់បញ្ជូលទីច្រើនជាងគេពីរឆ្នាំជាប់គ្នា និងបានជួយក្រុមអោយក្លាយជាម្ចាស់ជើងឯកលីកកំពូលក្នុងឆ្នាំនេះ ៕ 

loading...

កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញក្នុង បណ្តាសង្គមហ្វេសបុករបស់លោកថា “ខ្ញុំពិតជារីករាយណាស់ដែលអាចឈ្នះពានរង្វាន់ កីឡាករល្អជាងគេ និងអ្នកទាត់បញ្ចូលទីច្រើនជាងគេពីរឆ្នាំជាប់គ្នា ប៉ុន្តែខ្ញុំរិតតែសប្បាយរីករាយជាងនេះទៀតគឺការចូលរួមចំណែកជួយក្រុមអោយក្លាយជាម្ចាស់ជើងឯកលីកកំពូលក្នុងឆ្នាំនេះ ។

សមទ្ធិផលទាំងអស់នេះបានមកពីការប្រឹងប្រែងរបស់ក្រុមទាំងមូល ហើយក៏សូមអរគុណថ្នាក់ដឹកនាំ គ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់ដែលបានជួយអោយខ្ញុំសំរេចគោលដៅថ្ងៃនេះ ៕”