Pogba សប្តាហ៍នេះលេងបានល្អ បានជាប់ឈ្មោះក្នុងបញ្ជីPremier League ប្រចាំសប្តាហ៍

ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ៤-១ លើក្រុមការពារដំណែងជើងឯកចាស់ Leicester City បានធ្វើឲ្យកីឡាករ Manchester United ២នាក់ចូលឈ្មោះទៅក្នុងបញ្ជី ក្រុមប្រចាំសប្ដាហ៍នៅ Premier League ។ 

pogba

ក្នុងចំណោមកីឡាករទាំង២ខាងលើគេចាប់អារម្មណ៍ខ្លាំងជាងគេទៅលើកីឡាករតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក Pogba ដែលកន្លងមករងការរិះគន់ថាមានទម្រង់លេងធ្លាក់ចុះ ដោយសារខ្សែបម្រើសញ្ជាតិបារាំងមានឈ្មោះក្នុងបញ្ជី Team of the Week សប្ដាហ៍នេះ ក្រោយស៊ុតបញ្ចូលទីបាន១គ្រាប់ អមជាមួយ ប្រធានក្រុម Smalling។

គ្រាប់បាល់នៅនាទីចុងក្រោយនៅ Stoke គឺជាក្រុម West Brom កន្ត្រាក់បានលទ្ធផលស្មើ 1-1 ខណៈដែល Bournemouth បរាជ័យក្នុងលីកជាលើកដំបូងនៃរដូវកាលនេះ ជាមួយក្រុម Everton ។

91375197_garthnew

ដោយឡែកជ័យជម្នះលើកទី៦ជាប់ៗគ្នានៅរដូវកាលនេះរបស់ Manchester City ធ្វើឲ្យកីឡាករ២ នាក់របស់គេ គឺ Sterling និង Aguero មានឈ្មោះក្នុងបញ្ជី ហើយ Liverpool ដែលបំបាក់ Hull City ៥-១ មាន២រូបដែរ គឺ Milner និង Coutinho។ ដោយឡែក Spur មានតិចជាងគេគឺ តែម្នាក់ប៉ុណ្ណោះបានទៅលើ Son Heung-min កីឡាករមកពីទ្វីបអាស៊ី។

About Author:

Leave A Comment

Your email address will not be published. Required fields are marked *