វិធីការពារមាត់ធ្មេញមិនឲ្យប្រហោង ឬពុក ងាយបែបនេះសោះ!

មនុស្សមួយចំនួនតែគិតគូពីស្បែក ឬផ្ទៃមុខជាង សុខភាពមាត់ធ្មេញ តែគេមិនបានដឹងថាសុខភាពមាត់ធ្មេញគឺសំខាន់ជាងអ្វីទាំងអស់ ។ ព្រោះវាគឺជារឿងសំខាន់សម្រាប់មនុសទូទៅ ។ នៅពេលដែលសុខភាពមាត់ធ្មេញរបស់អ្នក ល្អនិង រឹងមាំ លោកអ្នកបរិភោគអ្វីក៏ឆ្ងាញ់ មួយវិញទៀតបើធ្មេញអ្នកស្អាត សម្រស់របស់អ្នកក៏កើនឡើងតាមនឹងដែរ ព្រោះពេលអ្នកសើច គឺអ្នកមិនអាចបិទបាំងធ្មេញរបស់អ្នកបានទេ ។

ហេតុដូចនេះហើយ លោកអ្នកគួរយល់ដឹងពីសុខភាពមាត់ធ្មេញ និង យកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញរបស់អ្នក គ្រប់ពេញវេលា ដើម្បីសុខភាពទាំងមូលរបស់អ្នក និង ដើមសម្រស់ផងដែរ ។

loading...

ជាមួយគ្នានេះដែរ អ្នកជំនាញខាងសុខភាព មាត់ធ្មេញ បានណែនាំមកថា ក្រមួនប្រេងដូងមានប្រសិទ្ធភាពក្នុងការកម្ចាត់បាក់តេរីដូចជា Streptococcus, Candida Albicans និង Strep ត្រូវបានគេស្គាល់ថាជាអ្នកបណ្ដាលឱ្យមានបញ្ហាសុខភាពមាត់ធ្មេញ។

ដូច្នេះប្រសិនបើអ្នកពាសក្រមួនប្រេងដូងបន្តិចដាក់លើធ្មេញរយៈពេល ១០ ទៅ ២០ នាទី វានឹងចាប់ទាញបាក់តេរីជាច្រើនតាមដែលអាចធ្វើបានចេញពីធ្មេញរបស់អ្នក និងជួយការពារមិនឱ្យពុកផុយឬប្រហោងនោះឡើយ។ លោកអ្នកអាចអនិវត្តវិធីនេះនិងទទួលបានប្រសិទ្ធិភាពជាក់ជាមិនខាន គួបញ្ចាក់ថា សូមដុះធ្មេញឲ្យបានទៀតទាត់ក្រោយពេលញាំអាហាររួច៕

Image result for ធ្មេញ