រៀបធ្វើថ្នាំ អារម្មណ៍ផ្លូវភេទ តាមបែបធម្មជាតិ

សម្រាប់ប្រិយមិត្តដែលមានបញ្ហាសុខភាពផ្លូវភេទ មិនមានអារម្មណ៍និងចំណងផ្លូវភេទ តើប្រិយមិត្តទាំងអស់គ្នាតែងតែទៅថ្នាំពេទ្យជំនួយដើម្បីឱ្យមានអារម្មណ៍មែនទេ? ពេលនេះ មិនបាច់ចាំរកថ្នាំពេទ្យទៀតទេ។download

loading...

រូបន្តធម្មជាតិយើងនឹងផ្តល់ជូនលោកអ្នកតាមរយៈ ផ្លែឪឡឹក និង ក្រូចឆ្មារ ព្រោះវាសម្បូរជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើននិងមួយក្នុងចំណោមពួកគេគឺមានលក្ខណៈសម្បត្តិថ្នាំសម្រើបដែលរួមទាំងសារជាតិ Lycopen និង Citrulline ។

១). គ្រឿងផ្សំដែលត្រូវការដើម្បីបង្កើតថ្នាំ Viagra ធម្មជាតិ៖

– ផ្លែឪឡឹក
– ផ្លែក្រូចឆ្មា

WaterMelon

ផ្លែឪឡឹកមានពោរពេញដោយអាមីណូអាសុីត ដែលជួយជំរុញចលនាឈាមហូរទៅកាន់បេះដូង និងប្រដាប់ភេទបុរស។ ពិតណាស់ វាបង្កើតឲ្យមានឥទ្ធិពលស្រដៀងគ្នាទៅនឹងថ្នាំមួយចំនួនដូចជា Viagra ដែរ។ លោកអ្នកមិនគួរប្រើប្រាស់ស្ក គ្រឿងទេស អំបិល ឬគ្រឿងបន្ថែមរសជាតិផ្សេងឡើយ ដែលអាចនឹងកាត់បន្ថយភាពខ្លាំងនៃគ្រឿងផ្សំទាំងពីរនេះ។

២). របៀបធ្វើ៖

– លោកអ្នកចាំបាច់ត្រូវតែចិតផ្លែឪឡឹកជាចំណិតតូចៗ និងដាក់ផ្លែឪឡឹកដែលចិតរួចនោះក្នុងម៉ាស៊ីនកិន ឬក្រឡុកផ្លែឈើ បន្ទាប់មកក្រឡុកយកទឹកផ្លែឪឡឹកនោះចំនួនមួយលីត្រ។ ផ្នែកសនៅជាប់សំបកឪឡឹកក៏មានសារធាតុអាមីអាស៊ីតខ្ពស់ផងដែរ ហើយក៏ត្រូវកិនយកទឹកដែរ។

– ចាក់ទឹកឪឡឹកនោះទៅក្នុងឆ្នាំងមួយ ហើយដាំ ឬស្ងោទឹកនោះប្រមាណជា២នាទី ក្រោយមក ច្របាច់ទឹកក្រូចឆ្មាចូលទៅក្នុងឆ្នាំងនោះ មុននឹងច្របល់គ្រឿងផ្សំទាំងពីរនោះបញ្ចូលគ្នា។ វាគឺជារឿងដ៏ល្អក្នុងការបន្តដាំទឹកនោះឲ្យពុះ និងហួតបន្តិច ហើយបន្ទាប់មកឈប់ដាំទឹកនោះ នៅពេលដែលវាស្រក់នៅសល់ប្រមាណជាពាក់កណ្តាល។

គួរបញ្ជាក់ថា លោកអ្នកត្រូវ សារធាតុផ្សំខាងលើឲ្យបានត្រជាក់សិន មុនពេលបរិភោគ និងថែរក្សាទុកនៅកន្លែងត្រជាក់ជានិច្ចជៀស បានត់បងនូវប្រសិទ្ធិភាព នៃប្រភេទថ្នាំធម្មជាតិមួយនេះ៕

dfgd