ល្ងាចនេះក្រុម​ជម្រើស​ជាតិ​កម្ពុជា ប៉ះនិងហុងកុង នៅពហុកីឡដ្ឋានជាតិ

ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងប្រើប្រាស់សមត្ថភាព ដែលកើតចេញពីការខំប្រឹងហ្វឹកហាត់រួមគ្នា ទាំងក្រៅប្រទេស និងក្នុងប្រទេស ដោយគ្មានការឈប់សម្រាក ដើម្បីធ្វើការសងសឹកលើក្រុមហុងកុង នាការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦និង៣០ល្ងាចនេះ ។

ហើយក៏ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួន មុនពេលពួកគេត្រូវប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី ១៥ ដល់ទី ២១ ខែតុលានេះ ផងដែរ។

loading...
Content image - Phnom Penh Post

ក្នុងនោះផងដែរខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បាននិយាយថា៖ «ខ្ញុំគិតថា ការប្រកួតលើកនេះវាមិនមែនជាឧបសគ្គខ្លាំងចំពោះយើងនោះទេ ព្រោះការប្រកួតនៅលើទឹកដីហុងកុងកន្លងមក គឺទីលានមានភាពរអិល ដែលធ្វើឲ្យយើងពិបាកក្នុងការលេង ប៉ុន្តែការប្រកួតលើកនេះ គឺធ្វើនៅលើទីលាន ដែលយើងបានស្គាល់យ៉ាងច្បាស់ ហើយយើងក៏បានត្រៀមខ្លួនយ៉ាងល្អទៀត»។

គួរបញ្ជាក់ថា សម្រាប់តម្លៃសំបុត្រចូលរួមទស្សនាផ្ទាល់ការប្រកួតនេះ គឺកន្លែងមានដំបូល ១ សន្លឹកតម្លៃ ១ ម៉ឺនរៀល និងកន្លែងគ្មានដំបូល ១ សន្លឹកតម្លៃ ៥ ពាន់រៀល។

1