ក្រុមហ៊ុនSamsung ប្រកាសឱ្យបញ្ឈប់ការប្រើប្រាស់ Galaxy Note7 ជាបន្ទាន់ទូទាំងប្រទេស

ក្រុមហ៊ុន Samsung ទើបបានចេញសេចក្តីប្រកាសកាលពីព្រឹកមិញនេះ ទាក់ទិននឹងស្មាតហ្វូន Samsung Galaxy Note 7 ទើបប្តូរថ្មី។ ចាប់តាំងពីសប្តាហ៍មុនមក យ៉ាងហោចណាស់មាន Note 7 ចំនួន 6 គ្រឿង បានជួបហេតុការណ៍ផ្ទុះថ្ម ដោយក្នុងនោះរួមបញ្ចូលនូវហេតុការណ៍ថតជាប់ក្នុងវីដេអូ ដែលបានកើតឡើងនៅក្នុងហាង Burger King ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

Image result for galaxy note7
loading...

ដោយចាត់ទុកថាជាម៉ូដែលមានសុវត្ថិភាពដោយសារតែបំពាក់ជាមួយប្រភេទថ្មដែលមិនធ្លាប់កើតបញ្ហានោះ ឥឡូវនេះNote 7 ប្តូរថ្មី ត្រូវបានគេជឿជាក់ថា ពិតជាអាចបង្កគ្រោះថ្នាក់ដូចគ្នានឹងម៉ូដែលមុនៗយ៉ាងប្រាកដ។

Image result for galaxy note7

Samsung បានប្រាប់ទៅកាន់អតិថិជនទាំងអស់ដែលកំពុងប្រើ Galaxy Note 7 ទាំងម៉ូដែលចាស់ និងម៉ូដែលប្តូរថ្មី ឱ្យបិទទូរស័ព្ទចោលឱ្យបានឆាប់ និងជៀសវាងនូវការប្រើប្រាស់តទៅទៀត។ ក្រុមហ៊ុនក៏បានប្រាប់ទៅកាន់ហាងលក់រាយដែលជាដៃគូនៅទូទាំងពិភពលោក ដោយក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុនបណ្តាញទូរស័ព្ទផងនោះ ឱ្យបញ្ឈប់នូវការប្តូរជូន Note 7 ថ្មី។ ជាងនេះទៅទៀត Samsung ក៏បានបញ្ជាទៅដល់គ្រប់ដៃគូទាំងអស់នៅទូទាំងពិភពលោក កុំឱ្យបន្តលក់ស្មាតហ្វូនម៉ូដែលនេះទៅកាន់អតិថិជនទៀត។

Image result for galaxy note7