ទំនើបម្លេះ…មានប្រដាប់ថើបគ្នាតាមអនឡាញទៀត

ឧបករណ៍មួយនេះត្រូវបានគេឲឈ្មោះថា Kissenger ហើយអ្នកដែលប្រើប្រាស់គឺត្រូវភ្ជាប់វាទៅកាន់អ៊ីនធើណេត និងដាក់ជាប់ជាមួយទូរស័ព្ទ smartphone ដើម្បីអាចប្រើប្រាស់វាបាន។

20160727-kissenger-ior-630x420-1478142817095-crop-1478142826639-1478147463202
loading...

ដើម្បីប្រើប្រាស់ អ្នកប្រើគ្រាន់តែធ្វើការដោតភ្ជាប់ smartphone ទៅនឹងឧបករណ៍មួយនេះ ហើយបើក App របស់វាដើម្បីភ្ជាប់ទៅកាន់ឧបករណ៍មួយទៀតរបស់គូស្នេហ៍ខ្លួន។ នៅផ្នែកខាងក្រោមនៃឧបករណ៍នេះត្រូវបានបំពាក់មកជាមួយនឹងជ័រទន់ដែលមានលក្ខណះស្រដៀងគ្នាទៅនឹងបបូរមាត់របស់មនុស្ស ហើយគូស្នេហ៍ទាំង ២អាចដាក់មាត់នៅលើជ័រនោះហើយធ្វើសកម្មភាពថើបបានដោយវាផ្តល់មកនូវអារម្មណ៍ដូចជាបានថើបមែនទែនពិតៗយ៉ាងអញ្ចឹង។

photo-1-1478144664648

លោក Andreou Lenos ដែលជា CEO របស់ឧបករណ៍ Kissenger នេះបានប្រាប់មកថាឧបករណ៍នេះគឺមាន sensor ពិសេសធ្វើឲគូស្នេហ៍ដែលប្រើប្រាស់វាមានអារម្មណ៍ហាក់ដូចជាថើបគ្នាពិតប្រាកដដូចចាប់បបូរមាត់ដាក់ពីលើបបូរមាត់យ៉ាងអញ្ចឹង។ ចំពោះការដាក់លក់វិញ ឧបករណ៍នេះនឹងត្រូវចេញលក់នៅពេលខាងមុខឆាប់ៗនេះហើយដោយគេរំពឹងខ្ពស់ថានឹងមានអ្នកទិញវាយកទៅប្រើច្រើន។

dsfsafasg