ដេននី ក្វាន់ បោះសម្តីធ្ងន់ៗទៅលើបទ “ផ្កាយព្រឹក” ? មានវីដេអូ)

កញ្ញា ដេននី ក្វាន់ ចេញមុខជួយប្រតិកម្ម បន្ទាប់ពីមានព័ត៌មានជាច្រើនបានចុះផ្សាយពី ការរិះគន់ លើបទ “ផ្កាយព្រឹក”ដែលជា MVថ្មីរបស់ មៃ សុគន្ធ ព្រោះតែកាយវិការសិចស៊ីហួសហេតុខ្លាំងពេក ។

loading...

តាមការយល់ឃើញរបស់ ដេននី ក្វាន់ “ខ្ញុំយល់ថាចំរៀងហើយនឹងសាច់រឿងអត់សុីគ្នាទាល់តែសោះ. ហើយក៏មិនគួរណាយកបទមរតកដើមរបស់លោកតាសុិនសុីសាមុតមកធ្វើចឹងទេព្រោះខ្ញុំធ្លាប់មើលការសម្តែងបទនឹងពីមុនដែរតែមើលទៅសមសាច់រឿងជាងនេះឆ្ងាយណាស់មិនមែនចេញមកភ្លាវចឹងទេ ធ្វើនេះធ្វើអោយខូចបទមរតកដើមអស់ហើយ បើអាចគួរតែកុំយកមកបទមរតកដើមមកច្រៀងអីបើចេញ MV មកបែបនេះ.. ខ្ញុំនិយាយនេះមិនមិនបានជាន់ពន្លិចទេគ្រាន់តែយល់ថាមើលទៅដូចជាមិនសូវសម!” ។

មិនត្រឹមតែកញ្ញា ដេននី ក្វាន់ ប៉ុណ្ណោះទេ ដែលបោះសម្តីទៅលើបទ “ផ្កាយព្រឹក” មានFan និងទស្សនិកជនជាច្រើនទៀត ដែលមានការមិនពេញចិត្ត MV ថ្មីមួយនេះ ព្រោះជាបទដើមរបស់ អធិរាជសម្លេង ស៊ិន ស៊ីសាមុត ៕