លោក Donald Trump ត្រូវបានជាប់ឆ្នោត ធ្វើជាប្រធានាធិបតីសហរដ្ឋអាម៉េរិក​

មុននេះបន្តិចបើយយោងតាមបណ្តាញព័ត៌មាន Channel News Asia បានឲ្យដឹងជាផ្លូវការណ៍ថា Donald Trumpដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ ជាប់ឆ្នោតធ្វើជាប្រធានាធិបតី អាណ្ណតថ្មី នៃសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា។

Image result for Donald Trump
loading...

លោក ដូណាល់ ត្រាំ លោក ដូណាល់ ត្រាំ (Donald Trump ឬ Donald John Trump) គឺជាអ្នកជំនួញ ផលិតករទូរទស្សន៍ និង អ្នកនយោបាយអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដែលបានឈរឈ្មោះជាបេក្ខភាព នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក អាណត្តិទី៥៨។ លោកបានកើតនៅក្នុងទីក្រុង Manhattan រដ្ឋ New York សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ មានអាយុ៧០ឆ្នាំ។

ដូណាល់ ត្រាំ មានគំនិតចង់ធ្វើជាប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ១៩៨៨, ២០០៤ និង ២០១២ និងចង់ធ្វើជាអភិបាលរដ្ឋ New York នៅក្នុងឆ្នាំ២០០៦ និង ២០១៤ ប៉ុន្តែមិនបានចូលរួមក្នុងការប្រកួតប្រជែងឡើយ។

លោកត្រូវបានគេចាត់ទុកថាជាដៃគូ របស់អតីតប្រធានាធិបតីអាមេរិក ទី៤១ លោក George H. W. Bush ដើម្បីដឹកនាំគណបក្សសាធារណរដ្ឋ នៅក្នុងឆ្នាំ១៩៨៨ ប៉ុន្តែត្រូវចាញ់ក្រោមអតីតអនុប្រធានាធិបតីអាមេរិក ទី៤៤ លោក Dan Quayle។

Image result for Donald Trump

បទពិសោធន៍វិជ្ជាជីវ: – ជាប្រធានសណ្ឋាគារ និងកាស៊ីណូ Trump Hotels and Casino Resorts – ជាស្ថាបនិក ប្រធាន និង នាយកប្រតិបត្តិ នៃអង្គការ The Trump Organization ពីឆ្នាំ ១៩៧៥ ដល់បច្ចុប្បន្ន កម្រិតវប្បធម៌ – បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចអចលនទ្រព្យ នៅសាលាពាណិជ្ជកម្ម Wharton School of Finance នៃសកលវិទ្យាល័យ University of Pennsylvania

Image result for Donald Trump