ពិធីករថៃដែលវាយបុរសម្នាក់​បែកមុខបែកមាត់ ត្រូវដាក់ទោសតាមច្បាប់

តារាសម្តែងដែលជាពិធីករទូរទស្សន៍ដ៏ល្បីរបស់ប្រទេសថៃ វាយបែកមុខបែកមាត់ទាំងកំហឹង ព្រមទាំងបង្ខំឱ្យក្រាបសំពះរថយន្តរបស់គេទៀតផង ពេលនេះរូបលោក ត្រូវបានច្បាប់កាត់ទោសឱ្យជាប់គុកមិនក្រោមពី៣ឆ្នាំនោះទេ និងថែមទាំងពិន័យជាប្រាក់សងជម្ងឺចិត្តមិនតិចជាង ៦០០០បាតផងដែរ ។

អំពើហិង្សាលើរាងកាយ និងការប្រមាថទៅដល់ភាពថ្លៃថ្នូររបស់មនុស្សជាតិ ពិធីករថៃ លោក Nott Akaranat ត្រូវបានប្រជាជនថៃទូទាំងប្រទេសធ្វើការរិះគន់ យ៉ាងធ្ងន់ធ្ងរថា វាជារឿងអសីលធម៌ខ្លាំងណាស់ ព្រមទាំងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសីលធម៌សង្គមជាតិទាំងមូល។

ប៉ុន្តែក្រោយមក រូបលោក ក៏បានចេញមកធ្វើសន្និសីទកាសែតដែរថា ខ្លួនសុំទោសរាល់ហេតុកាណ៍ដែលបានកើតឡើងទាំងអស់ ព្រមទាំងទទួលសងជម្ងឺចិត្តជនរងគ្រោះគ្រប់យ៉ាងមិនប្រកែកទេ។

ក្រោយហេតុការណ៍នេះ បានកើតឡើងធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ទើបបណ្តាលឱ្យការងាររបស់ពិធីករល្បីរូបនេះជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ត្រូវលុបចោលទាំងអស់ និងបញ្ឈប់ការងារតែម្តង ហើយពេលនេះត្រូវដាក់ទោសឱ្យជាប់គុកផងដែរ ចំពោះអំពើដែលគេបានប្រព្រឹត្ត៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *