ប្រពន្ធ ដូណាល ត្រាំ ជាអតីតតារាម៉ូតស៊ិចស៊ី ប្រទេស​ស្លូវើនៀ

ជ័យជំនះបោះឆ្នោតរបស់ ដូណាល់ ត្រាំ បានធ្វើឲ្យប្រពន្ធរបស់គាត់គឺ អ្នកស្រី Melania Trump កំពុងតែនឹងត្រៀមខ្លួនក្លាយជាស្ត្រីទីមួយនៃសហរដ្ឋអាមេរិក គ្រងតំណែងបន្តពីលោកស្រី  Michelle Obama  ដែលកំពុងកាន់តំណែងនេះ។

Melaniaនឹងទទួលមុខងារស្ត្រីទីមួយនៃសហរដ្ឋអាមេរិកពេញសិទ្ធិ ពេលដែលស្វាមីឡើងគ្រងប្រធានាធិបតី។ដោយឡែក Melania Trump ធ្លាប់ជាតារាម៉ូដែលនិងថតស្រាតលើទស្សនាវដ្ដីទៀតផង។

Melania Trump បានកើតនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៩៧០ កើតនៅប្រទេសស្លូវើនៀបច្ចុប្បន្នមានអាយុ៤៦ឆ្នាំ។ អ្នកស្រីមានអាយុប្អូនស្វាមី ២៤ឆ្នាំ ខណៈត្រាំអាយុ៧០ឆ្នាំ។ហើយអ្នកស្រីកើតចេញពីត្រកូលដែលជាអ្នកមានជីវៈភាពធូរធាមួយ ឪពុករបស់នាងធ្លាប់ជាអ្នកគ្រប់គ្រងលក់ឡាននិងម៉ូតូក្នុងរោងចក្រមួយ ឯម្ដាយជាកម្មកររោងចក្រកាត់ដេរ  ហើយMelania មានប្អូនស្រីប្រុស២នាក់។

Melania ជួបត្រាំនៅអាយុ២៨ឆ្នាំ កំឡុងឆ្នាំ១៩៩៨ ក្នុងពិធីជប់លៀងមួយនាក្លឹបរាត្រី Kit Kat Club នៅ Manhattanដែលជាទីក្រុងតូចមួយនៃទីក្រុងញីវយ៉ក។ ក្នុងពិធីនោះត្រាំបានទៅជាមួយ ទាយាទស្រីគ្រឿងសំអាងន័រវែស Celina Midelfart  ប៉ុន្តែឆ្លៀតទៅសុំលេខទូរសព្ទ Melania។ ព្រោះតែត្រាំមានគូហើយ Melaniaក៏បដិសេធឲ្យលេខទូរសព្ទ តែបែរជាសុំលេខត្រាំវិញ។

ការធ្វើបែបនេះព្រោះនាងគិតថា ប្រសិនជានាងឲ្យ នាងគ្រាន់តែជាស្រីម្នាក់ក្នុងចំណោមស្រីផ្សេងទៀតដែលត្រាំទូរសព្ទទៅញ៉ែ។ ១សប្ដាហ៍ក្រោយមក Melaniaបានទូរសព្ទទៅត្រាំ ហើយពួកគេក៏ចាប់ផ្ដើមទាក់ទងគ្នា។ បន្ទាប់មកអ្នកទាំងពីរបានរៀបការជាមួយគ្នានៅខែ មករា ឆ្នាំ ២០០៥ នៅវិហារ The Episcopal Church ឆ្នេរ Palm Beach រដ្ឋ Florida ដោយMelania គ្រងរ៉ូបតម្លៃ១៤ម៉ឺនដុល្លារ។ បច្ចុប្បន្ន ពួកគេទទួលបានកូនប្រុសម្នាក់ឈ្មោះ Barron William Trump អាយុ១០ឆ្នាំ។

About Author:

Leave A Comment

Your email address will not be published. Required fields are marked *