១លា​នដុល្លា​រក្នុងមួ​យសប្តា​ហ៍ទើប​ Messi ព្រម​ចុះកុងត្រា​ថ្មីបន្ត​នៅ​ Bar​celona​

ក្រោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានបដិសេធមិនព្រមចុះកុងត្រាថ្មីបន្តនៅ Barcelona ដោយសារការចរចារតម្លៃខ្លួនមិនទាន់ត្រូវគ្នាជាមួយអ្នកគ្រប់គ្រងដោយ ខ្សែប្រយុទ្ធរូបនេះទៀមទាតម្លៃខ្លួនខ្ពស់ហួសអ្វីដែលក្លឹបមិនអាចឲ្យបាន។

ហើយពេលនេះដែរ Club យក្សអេស្ប៉ាញមួយនេះកំពុងពិចារណាលើតម្លៃខ្លួន និងសម្រេចថាអាចនឹងចំណាយច្រើនដល់ថ្នាក់នេះបានដែរឬទេ។

loading...
lionel-messi

គួរបញ្ជាក់ផងដែរថា ម្ចាស់ពានរង្វាន់ Ballon d’or ៥សម័យកាល សញ្ជាតិអាហ្សង់ទីន Lionel Messi កាលពីឆ្នាំ ២០០៤ កីឡាកររូបនេះទទួលបានប្រាក់ ១៥០០ អឺរ៉ូតែប៉ុណ្ណោះក្នុងមួយសប្តាហ៍ ហើយក្នុងឆ្នាំ២០០៨ ទទួលបានប្រាក់ ១៦២ ០០០ អឺរ៉ូ និងកុងត្រាចុងក្រោយដែលនឹងបញ្ចប់នៅឆ្នាំ០១៨ ខាងមុខនេះ ក្នុងតម្លៃ ៤០០ ០០០អឺរ៉ូ ក្នុងមួយសប្តាហ៍។

maxresdefault