ម៉្សៅ BakingSoda មានអត្ថប្រយោជន៍អ្វីខ្លះដែលអ្នកមិនធ្លាប់បានដឹងសម្រាប់ សក់ ស្បែកមុខ និងខ្លួន!

លោកអ្នកមិនដែលធ្លាប់បានដឹងទេមែនទេថា ម៉្សៅ Backing Soda មានអត្ថប្រយោេជន៍ច្រើនយ៉ាងសម្រាប់ការស់នៅប្រចាំថ្ងៃ? ចឹងថ្ងៃនេះ Chnchannel នឹងជម្រាបជូនលោកអ្នកអំពីការប្រើប្រាស់ម៉្សៅ Backing Soda

loading...

1-សំអាតពូកគេង: សំអាតមេរោគកខ្វក់ដែលតោងជាប់នៅលើផ្ទៃពូកគេងរបស់អ្នកដោយគ្រាន់តែរោយម៉្សៅ Backing  Soda លើពូករបស់អ្នកឲ្យសព្វផ្ទៃពូករួចទុកចោល៣០នាទីហើយធ្វើការបោសវាចេញឬប្រើម៉ាសីុនបូមធូលីបូមសំនល់ម៉្សៅចេញឲ្យអស់។ ពួករបស់លោកអ្នកនឹងត្របល់មកមានផាសុខភាពល្អវិញ។

Baking-Soda-FI

2-សំអាតមុនអង្កាមលើមុខ: គ្រាន់តែយកម៉្សៅ Backing Soda មួយស្លាបព្រាកាហ្វេ មកលាយនឹងទឹកបន្តិច (ក្ដៅឧណ្ឌៗ) ហើយយកមកលាបលើផ្ទៃមុខទុកចោល ២ ឬ៣នាទីរួចលាងវាចេញជាមួយទឹកត្រជាក់ ធ្វើវាឲ្យបានម្ដងក្នុងមួយថ្ងៃអនុវត្តឲ្យបាន ២ ទៅ៣ថ្ងៃជាប់គ្នាបន្ទាប់មកបន្តធ្វើវា ម្ដង ឬពីរដង ក្នុង១សប្ដាហ៍បានហើយ វាកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខនិងអស់មុនអង្កាម។

baking-soda-for-acne

3-ធ្វើឲ្យក្លៀកសនិងបាត់ក្លិន : លាយម៉្សៅ Backing Soda មួយស្លាបព្រាកាហ្វេជាមួយទឹករួចយកមកលាបលើក្លៀកទុកចោល១០នាទីរួចលាងជម្រះនឹងទឹកធម្មតាចេញ នោះក្លៀករបស់អ្នកនឹងបាត់ធុំក្លិនព្រមទាំងមានក្លៀកសទៀតផង។

baking-soda-is-good-for-whitening-dark-underarms-320x213

4-កំចាត់ធ្មេញលឿងនិងធ្វើឲ្យធ្មេញស :ដោយគ្រាន់តែយកវាមកលាយនឹងទឹកឲ្យខាប់បន្តិចរួចយកមកដុសនៅលើធ្មេញឲ្យសព្វទុកចោល៥នាទីរួចខ្ពុលមាត់ចេញ(ដូចយើងដុសធ្មេញធម្មតាដែរ)។

2_DIY-teeth-whitening-technique-is-using-the-combination-of-baking-soda-and-hydrogen-peroxide-

5-កក់សក់បំបាត់ស្បែកក្បាលរមាស់និងអង្គែ : សម្រាប់សក់ក្បាលមានជាតិប្រេងច្រើនសក់ឆាប់ឡើងប្រេងនិងឆាប់ធុំក្លិនដោយគ្រាន់តែចាក់ទឹកឲ្យសើមក្បាលបន្តិចរួចយកម៉្សៅ Backing Soda មករោយពីលើរួចឈ្លីឲ្យសព្វសាច់ក្បាលនិងសរសៃសក់ទុកចោល៥ទៅ១០នាទីរួចលាងសម្អាតដោយទឹកធម្មតាវិញហើយកក់សក់និងសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់លោកអ្នកឲ្យស្អាតជាការស្រេច។

getty-165530996-washing-hair-lars-h

6-បំបាត់អាការ: រលាកស្បែកនិងការពារការរលាកស្បែកពីកំដៅថ្ងៃ :លាយ ១ ឬ ២ ស្លាព្រាបាយជាមួយនឹងទឹកត្រជាក់បន្ទាប់មកយកអាវដែលស្អាតស្រាប់(អាវដែលបោកគក់រួច) មកត្រាំក្នុងទឹកដែលលាយជាមួយម៉្សៅសូដានោះរួចពូតវាឲ្យអស់ទឹកបន្តិចបន្ទាប់មកយកអាវនោះមកពាក់គ្របលើខ្លួនកន្លែងដែលបានរលាកពីកំដៅថ្ងៃនោះទុកវាចោលប្រមាណជា ៥ ទៅ ១០នាទី។ ធ្វើវាឲ្យបាន ២ ឬ ៣ ដងក្នុងមួយថ្ងៃរហូតដល់មានអារម្មណ៍ថាបានធូរស្បើយហើយ។

Man with a sunburn isolated on white background
  • ម៉្សៅ Backing Soda នេះនៅមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត តែ CHN Chanel សូមធ្វើការជម្រាប់ជូនត្រឹមនេះសិនចុះចាំវគ្គក្រោយនឹងបន្តការជម្រាបជូនពីអត្ថប្រយោជន៍បន្ថែមទៀតដល់ប្រិយមិត្ត។

ចំណាំ : ការប្រើប្រាស់ Backing  Soda ក្នុងរយ:ពេលខ្លី នៃរយ:ពេលកំណត់ដូចតាមការណែនាំខាងលើវាធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់តែផ្ទុយទៅវិញប្រសិនបើលោកអ្នកប្រើដោយផ្អាប់វាទុកចោលយូរពេកវាអាចបណ្ដាលឲ្យរលាកស្បែករបស់លោកអ្នក ហើយម៉្យាងវិញទៀតមុននឹងប្រើវាចូរអ្នកត្រូវធ្វើតេស្តលាបវានៅលើស្បែក នៃចំណុចណាមួយនៃស្បែកដៃរបស់អ្នកជាមុនសិនថាតើវាមានប្រតិកម្មអាឡែកសុីឬក៏អត់សឹមចាប់ផ្ដើមប្រើវា ចៀសវាងបង្ករឲ្យមានការក្រហាយដល់ស្បែករបស់លោកអ្នក៕

2