ឡាន​ដឹកសំ​រាម​ក្រុម​ហ៊ុន ស៊ី​នទ្រី កិ​នសិ​ស្សសា​លា​ម្នាក់ខ្ទេ​ចក្បា​លប​ណ្តាស្លា​ប់យ៉ាង​អា​ណោច​អាធ​ម្ម

សិស្សសាលាម្នាក់បានខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាម ឯម្នាក់របួស ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បុកពីក្រោយផ្ទប់ជាមួយ រថយន្ត១គ្រឿងទៀតបណ្ដាលឲ្យដួល និងជ្រុលទៅកិនពីលើតែម្តង ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១១ ម្តុំបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រិទ្ធ អាយុ១៦ឆ្នាំ ជាសិស្សសាលាបាក់ទូក ស្នាក់នៅម្ដុំផ្សារដេប៉ូ ជាអ្នកជិះពីក្រោយ រីឯម្នាក់ទៀតឈ្មោះ ពេជ្រ ប៊ុនឃាន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកបរម៉ូតូ មិនបានរងរបួសធ្ងន់ធ្ងរឡើយ ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1FK-3023 តាមបណ្ដោយផ្លូវលេខ២១១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តស៊ីនទ្រីមកបុកម៉ូតូពីក្រោយផ្ទប់ជាមួយរថយន្ត ១គ្រឿងពីមុខបណ្តាលឲ្យដួល ហើយភ្លាមនោះរថយន្តស៊ីនទ្រីក៏ជ្រុលមកកិនក្បាល ជនរងគ្រោះដែលអង្គុយ ខាងក្រោយបណ្ដាលឲ្យ ខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែកអ្នកបើកម៉ូតូ បានរងរបួសដែរ ៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *