ព័ត៌មានក្ដៅៗសូមចុច Share តៗគ្នាផង !​ចាន់ វឌ្ឍនាកា កំពុងពិចារណាលើ​សំណើរ​ ក្លិប ​Fujieda MYFC​

ក្លិបបឹងកេតអង្គរ បានប្រកាសច្រានចោលពាក្យចចាមអារ៉ាមមិនពិតជុំវិញខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលបណ្ដាញផ្សព្វផ្សាយមួយចំនួនចុះផ្សាយថាក្លិប Fujieda MYFC ព្រមព្រៀងលក្ខខណ្ឌគ្រប់យ៉ាង ឬ វឌ្ឍនាកា នឹងទៅចូលរួមក្លិបនៃលីគទី៣ជប៉ុនមួយនេះ ក្រោយចប់ភារកិច្ចនៅ AFF Suzuki Cup 2016 និង Toyota Mekong Club Championship។

ក្លិបបឹងកេតអង្គរ បាននិយាយថាក្លិប Fujieda MYFC ពិតជាបានដាក់សំណើផ្លូវការមកកាន់ក្លិបពិតមែន ប៉ុន្តែសាមីកីឡាករមិនទាន់ធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ។

loading...

ទន្ទឹមនឹងនេះដែរ ក្លិបបឹងកេតអង្គរ បានសូមសំណូមពរដល់បណ្ដាញផ្សព្វផ្សាយនានា សូមមេត្តាចៀសវាងការចុះផ្សាយពាក្យចចាមអារ៉ាមមិនពិតប្រាកដដែលអាចប៉ះពាល់ដល់ស្មារតីកីឡាករ ដើម្បីទុកពេលវេលាឱ្យ វឌ្ឍនាកា បានផ្ដោតអារម្មណ៍ពេញលេញក្នុងការជួយក្រុមជម្រើសជាតិកម្ពុជាដែលកំពុងប្រកួតនៅជុំផ្ដាច់ព្រ័ត្រ AFF Suzuki Cup ជាលើកដំបូងគិតតាំងពីឆ្នាំ២០០៨មក៕

ប្រភព៖ហ្វេសប៊ុក