​ញា​ក់​សា​ច់..​.! រថ​យន្ត ​​BMW ​ស្ព័​រស៊េ​រីទំ​​​នើ​ប​ ​​បើ​ក​បុក​រ៉ឺ​ម៉ក​​​ក​ង់៣​​​ចំនួ​ន​២​​គ្រឿ​ង​ខ្ទេ​ចមុ​ខ​

រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW បានបើកទៅបុកនឹងរ៉ឺម៉កកង់៣ ដែលចតនឹងចិញ្ចើមផ្លូវចំនួន២គ្រឿង បណ្តាលរងការខូចខាតយ៉ាងខ្លាំងផ្នែកខាងមុខ តែសំណាងល្អមិនមានមនុស្សរងរបួសអ្វីឡើយ។

b
loading...

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមុខអាគារប៊ូឌីញ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

b2

មុនពេលកើតហេតុគេឃើញជនបរទេសម្នាក់បើករថយន្តស៊េរីទំនើប BMW ពាក់ស្លាកលេខ ភ្នំពេញ 2AY-3333 បើកបរយ៉ាងលឿន មកបុកនឹងរ៉ឺម៉កកង់៣ចំនួន២គ្រឿង ដែលចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរ៉ឺម៉កទាំង២នោះរងការខូចខាតយ៉ាងខ្លាំង ចំណែកឯរថយន្តវិញខ្ទេចផ្នែកខាងមុខ។

b3

បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយ បុរសជនបរទេសនោះបានព្យាយាមបើករត់គេចខ្លួនចូលក្នុងបុរីវិមានកូលាបម្តុំកោះពេជ្រ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូតាម ហើយក៏ឃាត់ខ្លួនបាន តែជនបរទេសនោះបំរុងនឹងបង្កហិង្សាថែមទៀតផង តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល។ក្រោយឃាត់ខ្លួន ជនបរទេស និងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

b7
b6